អឺរ៉ុប៖ ការប្រកួតជុំទីបីវគ្គចែកពូល ពានរង្វាន់ UEFA Champions League រដូវកាល ២០១៩-២០២០ កាលពីយប់មិញមានការស៊ុតបញ្ចូលទីគ្នាច្រើនគ្រាប់មែនទែន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្លិបអ្នកមាននៅបារាំង PSG បានយកឈ្នះម្ចាស់ផ្ទះ Club Brugge ក្នុងលទ្ធផល ០ទល់នឹង៥ ដោយខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe ធ្វើបាន Hat-Trick ខណៈ ២គ្រាប់ទៀតរកបានដោយកីឡាករ Mauro Icardi។ ចំណែកឯមួយគូទៀតក្នុងពូល A ជាមួយគ្នាដែរគឺ Galatasaray បានប្រកួតចាញ់ក្រុមភ្ញៀវ Real Madrid ក្នុងលទ្ធផល ០ទល់នឹង១។
ងាកមកមើលពូល B ឯណេះវិញក៏ស៊ុតគ្នាមិនចាញ់ពូល A ប៉ុន្មានដែរពោលគឺ Spurs បានយកឈ្នះ FC Crvena Zvezda ក្នុងលទ្ធផល ៥ទល់នឹង០ ខណៈមួយគូទៀត Bayern Munich ឈ្នះប្រផិតប្រផើយមកលើម្ចាស់ផ្ទះ Olympiacos ២ទល់នឹង៣។
៥គ្រាប់របស់ Spurs រកបានដោយ Harry Kane និង Heung-Min Son ក្នុងម្នាក់ ២គ្រាប់ រីឯមួយគ្រាប់ទៀតរកបានដោយកីឡាករលេខ១១ Erik Lamela។
មិនខុសពី២ពូលខាងលើ កាលពីយប់មិញក្នុងពូល C មានការស៊ុតគ្នាដល់ទៅ១០គ្រាប់ ក្នុងនោះមេឃខៀវ Manchester City បានលត់ក្លិបមកពីអ៊ីតាលី Atalanta ៥ទល់នឹង១ ស្របពេលដែល Shakhtar Donetsk ស្មើគ្នា ២ទល់នឹង២ ជាមួយ Dinamo Zagreb។
គ្រាប់ទាំង ៥របស់កូនក្រុមលោក Pep ធ្វើឡើងបន្ទាប់ពី Atalanta ជាអ្នកបើកការនាំមុខមុនដោយបាល់ពិន័យ ១១ម៉ែត្រនៅនាទី២៨ ដោយកីឡាករ Ruslan Malinovsky។ យ៉ាងណា Man City បានវាយបកយកឈ្នះវិញតាមរយៈការធ្វើ Hat-Trick របស់ Sterling បូកនឹងការស៊ុត ២គ្រាប់របស់ Ageuro។
គួរឲ្យដឹងដែរថា បីប្រកួតកន្លងមកនេះ PSG, Man City និង Spurs មិនទាន់ស្គាល់ពាក្យថាចាញ់ឬស្មើគ្នានោះទេ ដោយ ៣ប្រកួតឈ្នះទាំង៣ និងកំពុងឈរនៅចំណាត់ថ្នាក់លេខ១តាមពូលរៀងៗខ្លួន៕
សូមទស្សនាវីដេអូ Highlight នៅខាងក្រោម៖