មិនគួរឲ្យជឿទេ!! ឡៅ ចិត្រា វាយឡុង ជិន សន្លប់ទឹកទី១ ឡើងទៅដណ្ដើមខ្សែក្រវ៉ាត់មាស(មានវីដេអូ)

//s4.kh1.co/c0/c00ec461896ac8d3c535e6b7a4f111d9437343d7.jpg
កីទ្បា

 ១៦-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ វគ្គពាក់កណ្ដាលផ្ដាច់ព័្រត្ររបស់ស្ថានីយទូរទស្សន៍ PNN កាលពីថ្ងៃអាទិត្យម្សិលមិញ លំដាប់ជួរមុខរបស់កម្ពុជា សិស្សគុនមកពីក្លិបឆ័ត្រយោង ៩១១ កីឡាករ ឡៅ ចិត្រា បានប្រកួតឈ្នះមិត្តរួមជាតិមកពីក្លិបខ្លារខិនមានឬទ្ធិ ឡុង ជិន ដោយផ្ដួលឲ្យសន្លប់ធំនៅក្នុងទឹកទី១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ឡៅ ចិត្រា និងឡុង ជិន (រូបភាព: PNN Sports)
ឡៅ ចិត្រា និងឡុង ជិន (រូបភាព: PNN Sports)

គ្រាន់តែការប្រកួតចាប់ផ្ដើមទឹកទី១ភ្លាម ឡៅ ចិត្រា បានប្រើថ្វីជើងរបស់ខ្លួន ទាត់ទៅលើឡុង ជិន ឲ្យលោកអាជ្ញាកណ្ដាលរាប់ មុននឹងបន្តសម្រុករហូតប្រើដៃវាយឡុង ជិន ឲ្យលោកអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតភ្លាមៗតែម្ដង។

ជ័យជម្នះនេះបានធ្វើឲ្យ ឡៅ ចិត្រា ឡើងទៅរង់ចាំនៅវគ្គផ្ដាច់ព្រ័ត្រ ខណៈបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រមួយរូបទៀត នឹងត្រូវរកឃើញនៅថ្ងៃអាទិត្យសប្ដាហ៍នេះរវាង សុខ សាវិន និង លន បញ្ញា។

ខ្សែក្រវ៉ាត់មាស (រូបភាព: Keila Daily)
ខ្សែក្រវ៉ាត់មាស (រូបភាព: Keila Daily)

គួរបញ្ជាក់ផងដែរថា សម្រាប់ប្រាក់រង្វាន់ម្ចាស់ខ្សែក្រវ៉ាត់មាសគឺ ៤០លានរៀន (១ម៉ឺនដុល្លារ)៕

ចង់ឃើញថា ឡៅ ចិត្រា ផ្ដួលឡុង ជិន យ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T