ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ វគ្គពាក់កណ្ដាលផ្ដាច់ព័្រត្ររបស់ស្ថានីយទូរទស្សន៍ PNN កាលពីថ្ងៃអាទិត្យម្សិលមិញ លំដាប់ជួរមុខរបស់កម្ពុជា សិស្សគុនមកពីក្លិបឆ័ត្រយោង ៩១១ កីឡាករ ឡៅ ចិត្រា បានប្រកួតឈ្នះមិត្តរួមជាតិមកពីក្លិបខ្លារខិនមានឬទ្ធិ ឡុង ជិន ដោយផ្ដួលឲ្យសន្លប់ធំនៅក្នុងទឹកទី១។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគ្រាន់តែការប្រកួតចាប់ផ្ដើមទឹកទី១ភ្លាម ឡៅ ចិត្រា បានប្រើថ្វីជើងរបស់ខ្លួន ទាត់ទៅលើឡុង ជិន ឲ្យលោកអាជ្ញាកណ្ដាលរាប់ មុននឹងបន្តសម្រុករហូតប្រើដៃវាយឡុង ជិន ឲ្យលោកអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតភ្លាមៗតែម្ដង។
ជ័យជម្នះនេះបានធ្វើឲ្យ ឡៅ ចិត្រា ឡើងទៅរង់ចាំនៅវគ្គផ្ដាច់ព្រ័ត្រ ខណៈបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រមួយរូបទៀត នឹងត្រូវរកឃើញនៅថ្ងៃអាទិត្យសប្ដាហ៍នេះរវាង សុខ សាវិន និង លន បញ្ញា។
គួរបញ្ជាក់ផងដែរថា សម្រាប់ប្រាក់រង្វាន់ម្ចាស់ខ្សែក្រវ៉ាត់មាសគឺ ៤០លានរៀន (១ម៉ឺនដុល្លារ)៕
ចង់ឃើញថា ឡៅ ចិត្រា ផ្ដួលឡុង ជិន យ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖