ភ្នំពេញ៖ ធ្មេចបើកៗ ឆ្នាំនេះដល់ខួបកំណើតរបស់តារាពហុជំនាញលោក រ៉ូលីន ឈានចូលអាយុ ៣១ ឆ្នាំហើយ ក៏ប៉ុន្តែនៅក្នុងឆ្នាំនេះក៏មិនខុសពីឆ្នាំសព្វដងដែរ ដែលតារារូបនេះត្រូវបានមិត្តភក្តិរួមអាជីព ក៏ដូចជាបងប្អូននាំគ្នា ប្រារព្ធពិធីខួបកំណើតសម្រាប់លោក។

យ៉ាងណាមិញ សម្រាប់ខួបកំណើតរបស់លោក រ៉ូលីន ឆ្នាំនេះបានរៀបចំនៅហាងមួយកន្លែង ដោយមិនធ្វើឡើងធំដុំអ្វីនោះទេ ដោយក្នុងកម្មវធីមានការចូលរួមពីតារាចម្រៀងលោក ជី ដេវីត កញ្ញា ទេព បូព្រឹក្ស កញ្ញា ឈិត សុវណ្ណបញ្ញា និងមិត្តរបស់លោកប៉ុន្មាននាក់តែប៉ុណ្ណោះ។

មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះបន្ថែមនោះ នំខួបកំណើតរបស់លោក រ៉ូលីន សម្រាប់ឆ្នាំនេះ ពិតជាប្លែក និងធ្វើឲ្យមហាជនអស់សំណើចខ្លាំងមែនទែន ព្រោះថានំខេកនោះបានធ្វើជារូបរបស់លោក រ៉ូលីន និងរូបបុរសសាច់ដុំ៣នាក់បន្ថែមនៅក្បែលោកផងដែរ។

ទោះជាយ៉ាងណាក្តី បើទោះជាកម្មវិធីខួបកំណើតនេះ មិនធំដុំ និងមិនមានការអញ្ចើញភ្ញៀវច្រើនក៏ដោយ ក៏មើលទៅកម្មវធីខួបកំណើតនេះ មានភាពសប្បាយរីករាយ និងមានភាពកក់ក្តៅខ្លាំងមែនទែន៕

ខួបកំណើតរ៉ូលីនឆ្នាំនេះ
ខួបកំណើតរ៉ូលីនឆ្នាំនេះ
ខួបកំណើតរ៉ូលីនឆ្នាំនេះ
ខួបកំណើតរ៉ូលីនឆ្នាំនេះ
ខួបកំណើតរ៉ូលីនឆ្នាំនេះ
ខួបកំណើតរ៉ូលីនឆ្នាំនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រ៉ូលីន