ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាពលោកសៅ ឧត្តម បានធ្វើឲ្យបណ្តាអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងមានការស៊ែរតៗគ្នាពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយលោកបានធ្វើការបង្ហាញដំណឹងបាត់ក្មួយប្រុស និងបងស្រីជាទីស្រលាញ់អស់ពេលជិត១ថ្ងៃនៅមិនទាន់ឃើញ។

ទន្ទឹមនឹងនេះដែល ក៏មានការចុះផ្សាយព័ត៌មានដំណឹងបាត់គ្រួសាររបស់លោកព្រោងព្រាត ដែលមានការចូលរួមព្រួយបារម្ភពីបណ្តាអ្នកគាំទ្រជាច្រើននៅលើបណ្តាញសង្គម។ ក៏ប៉ុន្តែមិនបានប៉ុន្មានផង លោកក៏បានរកឃើញវិញ ដែលបានប្រាប់ជាមួយនឹងដំណឹងនេះទៅកានន់អ្នកគាំទ្រ ឲ្យបានជ្រាបពីរឿងនេះ។

ដោយក្នុងនោះលោកបានបញ្ជាក់ប្រាប់យ៉ាងដូច្នោះថា៖«អរគុណដល់បងៗ អ្នកសាព័ត៌មាន ដែលបានចុះផ្សាយ តែឥលូវនេះខ្ញុំបាទបានរកឃើញបងស្រីខ្ញុំ នឹងក្មួយហើយ សូមអរគុណច្រើន»។ ស្របពេលជាមួយនឹងដំណឹងដែលលោកបានប្រាប់នេះ បណ្តាអ្នកគាំទ្រពិតជារីករាយយ៉ាងខ្លាំង ដែលទីបំផុត ការភ័យនៃការបាត់បង់គ្រួសារនេះក៏លែងអី និងបានជួបជុំគ្រួសារវិញយ៉ាងដូច្នោះ។

តែទោះជាយ៉ាងណាក្តី តារាប្រុសរូបនេះនៅតែមិនទាន់បានបញ្ជាក់ប្រាប់ពីការបាត់ខ្លួន និងការរកឃើញបងស្រីដោយរបៀបណានោះទេ តែទោះជាយ៉ាងណាក៏អបអរដល់លោកដែលបានជួបជុំគ្រួសារផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

លោកសៅ ឧត្តម
លោកសៅ ឧត្តម
បងស្រី និងក្មួយប្រុស សៅ ឧត្តម
ក្មួយប្រុស សៅ ឧត្តម
សាររបស់ សៅ ឧត្តម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សៅ ឧត្តម