យូរៗស្វីតម្តង សៅ ឧត្តម និងភរិយា ធ្វើឲ្យហ្វេនមើលឡើងភ្លឹក!

//s9.kh1.co/be/be3149f2566e2931d943ddc89461c5ccb02bff80.jpg
តារា & កម្សាន្ដ

 ០៩-កក្កដា-២០២១ ១២ល្ងាច · ៣ ឆ្នាំមុន

យូរៗបង្ហាញម្ដង សៅ ឧត្ដម និង ភរិយា ផ្អែមល្ហែមឲ្យហ្វេនៗរំភើបបែបនេះ។

កម្សាន្ត៖ តារាចម្រៀងប្រុសដ៏ស្រស់សង្ហា សម្បុរស្រអែមស្រស់ លោក សៅ ឧត្ដម ដែលផ្ទុះការគាំទ្រខ្លាំងតាមរយៈបទ «សុំទោស» ដែលបានធ្វើឲ្យមហាជន ជាពិសេសយុវវ័យ គាំទ្រយ៉ាងខ្លាំងក្លា  ជាជំហានសម្រាប់តារាចម្រៀងរូបនេះ ពង្រីកកេរ្តិ៍ឈ្មោះរបស់ខ្លួន បន្ទាប់ពីលោកហក់ចូល ទៅក្នុងពិភពសម្ដែងបន្ថែមទៀតកាលពីពេលនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តារាចម្រៀងប្រុសសម្លេងក្រអួនក្រអៅ រូបនេះក៏បានក៏សាងគ្រួសាររៀបការមានភរិយារួចទៅហើយផងដែរ។ ក្នុងនោះផងដែរ កន្លងមក រូបលោកនិងភរិយាក៏តែងឆ្លៀតពេលមានដំណើរកម្សាន្តបន្ថែមក្តីសុខភាពផ្អែមល្ហែមឲ្យគ្នាម្ដងម្កាលផងដែរ។

ដូចជាក់ស្ដែង កាលពីម្សិលមិញនេះ ត្រូវជាថ្ងៃកំណើតរូបលោកផ្ទាល់ ដោយមើលទៅលោកមិនបានជារៀបចំកម្មវិធីអ្វីធំដុំក៏ដោយ ក៏តារាប្រុសរូបនេះនៅតែមានសុភមង្គលជាមួយនឹងភរិយា ដោយមាននំកំណើតមួយ ថែមទាំងបង្ហាញភាពផ្អែមល្ហែមជាមួយស្នាមថើបពីភរិយាយ៉ាងកក់ក្តៅផងដែរ។ ដោយអត្ថន័យសារបង្ហោះរបស់លោក សៅ ឧត្ដម ក៏បាននិយាយបែបនេះទៅកាន់ភរិយាថា៖

អរគុណប្រពន្ធសម្លាញ់ សម្រាប់ម្សិលមិញ៕

សៅ ឧត្ដម

សូមទស្សនារូបភាពខាងក្រោម៖

សៅ ឧត្ដម
សៅ ឧត្ដម
សៅ ឧត្ដម និង ភរិយា
សៅ ឧត្ដម និង ភរិយា
សៅ ឧត្ដម និង ភរិយា
សៅ ឧត្ដម និង ភរិយា
សៅ ឧត្ដម និង ភរិយា
សៅ ឧត្ដម និង ភរិយា
សៅ ឧត្ដម និង ភរិយា
សៅ ឧត្ដម និង ភរិយា
សៅ ឧត្ដម និង ភរិយា
សៅ ឧត្ដម និង ភរិយា
សៅ ឧត្តម
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T