បរទេស៖ លោក Tom Holland ជាតារាសម្ដែងវ័យក្មេង ដែលធ្វើឲ្យមហាជនរាល់គ្នាបានជ្រាបយ៉ាងច្បាស់ថាជា តួអង្គ​ Spider Man ថែមទាំងមានមុខមាត់ និងរូបរាងយ៉ាងសង្ហា គួរជាទីគាប់ចិត្តផងដែរ។

លើសពីនេះ បន្ទាប់ពីមានការបែកធ្លាយ រូបថតមួយសន្លឹក ជាមួយស្រ្ដីដែលមានវ័យចំណាស់ជាងខ្លួន នៅទីសាធារណៈរួចមក ស្រាប់តែតារារូបនេះ បង្កភាពភ្ញាក់ផ្អើលមួយទៀត ដល់ហ្វេនគ្រប់គ្នា។

ក្នុងនោះដែរ តួអង្គ Spider Man បានបង្ហោះរូបភាពដោះអាវ បង្ហាញសាច់សខ្ចី ជាមួយស្នាមញញឹមដ៏ស្រស់ប្រិមប្រិយនៅក្នុងបន្ទប់ទឹក។ បន្ថែមពីនេះ រូបគេបានធ្វើឲ្យអ្នកគាំទ្រ ជាពិសេស សុភាពនារី ជ្រួលជ្រើមយ៉ាងខ្លាំង បន្ទាប់ពីឃើញ Idol របស់ពួកគេ បង្ហាញសាច់ដុំ៦កង់ ក្នុងក្រសែភ្នែកដ៏ទាក់ទាញ ព្រមទាំងផ្ទៃមុខ ដ៏រលោងទៀតនោះ គឺមើលទៅ ល្អឥតខ្ចោះតែម្ដង។

យ៉ាងណាមិញ ក្រោយពីបានឃើញបែបនេះហើយ អ្នកគាំទ្រទាំងអស់សុទ្ធតែ មិនចង់ជឿថា តារាប្រុសវ័យក្មេងកើតឆ្នាំ១៩៩៦ រូបនេះ មានសាច់ដុំដ៏គួរឲ្យទាក់ទាញដូច្នេះនោះទេ ព្រោះរូបគេកម្របង្ហាញរូបថតបែបនេះ ពីមុនមកណាស់ ជាហេតុដែលធ្វើឲ្យនារីមិនតិចនាក់ឡើយ ចាប់ចិត្ត ធ្លាក់ក្នុងអន្លង់ស្នេហ៍លើលោក៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

លោក Tom Holland
លោក Tom Holland
លោក Tom Holland
លោក Tom Holland
លោក Tom Holland
លោក Tom Holland
លោក Tom Holland
លោក Tom Holland

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]