ភ្នំពេញ៖​ ប្រុស ខួច ដែលជាតារាសម្ដែង ប្រុសទើបនឹងរះ តែបានផ្ទុះការគាំទ្រ យ៉ាងខ្លាំងពីសំណាក់មហាជន តាមរយៈខ្សែភាពយន្តភាគជាច្រើន ជាពិសេសបានធ្វើឲ្យ អ្នករាល់គ្នា ស្គាល់កាន់តែច្បាស់ បន្ទាប់ពីសម្ដែងជា តួអង្គក្នុងរឿង«ដៃគូជីវិត»ផ្ទាល់តែម្ដង។

ក្រៅពីសមត្ថភាពសម្ដែង បានយ៉ាងល្អហើយ តារាប្រុសវ័យក្មេងមួយរូបនេះ បានឆាប​យកបេះដូងពី ហ្វេនៗនារីបានយ៉ាងច្រើន តាមរយៈរូបរាងកាយដ៏ស្រស់សង្ហា អមដោយស្នាមញញឹមស្រស់ថ្លា និងថ្ពាល់ខួច ដ៏មានមន្តស្នេហ៍ទៀតផង។

មួយរយៈចុងក្រោយនេះ ប្រុសខួច ហាក់បីដូចជា មានភាពមមាញឹកយ៉ាងខ្លាំង ក្នុងអាជីពសិល្បៈ ថែមទាំងតែងតែ មានអ្វីដែលប្លែក ជាចំណីអារម្មណ៍ បម្រើដល់ទស្សនិកជនជានិច្ច។ ជាក់ស្ដែង ថ្មីៗនេះ ប្រុសខួច ធ្វើឲ្យហ្វេនៗរបស់គេ ចំណាំសឹងតែមិនបាន បន្ទាប់ពីលេងស្ទាយ៍យ៉ាងប្លែកភ្នែក។

ក្នុងនោះដែរ ប្រុសខួច បានពាក់សក់វែង មូលរួញ ពណ៌ទឹកមាស ដែលសាកសមនឹងទម្រង់មុខរបស់លោកយ៉ាងខ្លាំង ថែមទាំងមានភាពស្រស់ស្អាតយ៉ាងខ្លាំង ដល់ថ្នាក់ស្រីៗខ្លះឃើញហើយ សុំចាញ់តែម្ដង៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖ 

ប្រុសខួច
ប្រុសខួច
ប្រុសខួច
ប្រុសខួច
ប្រុសខួច
ប្រុសខួច
ប្រុសខួច ពេលពាក់សក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប្រុស ខួច