ម៉ាឡេស៊ី៖ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកក្នុងប្រទេសម៉ាឡេស៊ីបានសម្ដែងក្ដីសោកស្ដាយយ៉ាងខ្លាំងចំពោះនិស្សិតស្រីម្នាក់ដែលបាត់បង់ម្ដាយមុនថ្ងៃទទួលសញ្ញាប័ត្រ។

យោងតាមប្រភពបានឲ្យដឹងថា ម្ដាយរបស់និស្សិតស្រីម្នាក់ បានទទួលមរណភាពមុនថ្ងៃកូនស្រីទទួលសញ្ញប័ត្រចំនួន ៣៣ថ្ងៃ។ ដោយចង់បំពេញបំណងចុងក្រោយរបស់ម្ដាយ និស្សិតស្រីនោះបានរៀបចំថតរូបដោយស្លៀកឯកសណ្ឋានទទួលសញ្ញាប័ត្រក្នុងថ្ងៃបុណ្យសពម្ដាយ។

នាងជាមួយសពម្ដាយ

កាលពីថ្ងៃទី១៤ ខែកក្កដាកន្លងទៅនេះ គណនីហ្វេសប៊ុករបស់និសិត្សស្រីឈ្មោះ Jia Huan បានបង្ហោះសារភ្ជាប់ជាមួយរូបថតពីរសន្លឹកដោយស្លៀកឯកសណ្ឋានទទួលសញ្ញាប័ត្រជាមួយសពម្ដាយ។ នាងបានសរសេរថា៖ «ម៉ាក់ធ្លាប់បាននិយាយថា នៅថ្ងៃខ្ញុំទទួលសញ្ញាប័ត្រ ក្រុមគ្រួសាររបស់យើងនឹងស្លៀកសម្លៀកបំពាក់ពណ៌ខៀវទាំងអស់គ្នា។ ថ្ងៃនេះប៉ានិងប្អូនប្រុសបានពាក់អាវពណ៌ខៀវ ប៉ុន្ដែអ្វីដែលគួរឲ្យអស់សំណើចនោះគឺប្អូនប្រុសខ្ចីអាវរបស់ប៉ា។ ខ្ញុំបានជ្រើសរើសអាវពណ៌ខៀវនេះសម្រាប់ម៉ាក់ ព្រោះខ្ញុំគិតថាវាសាកសមណាស់។ ទោះបីជាថ្ងៃនេះមិនមែនជាថ្ងៃខ្ញុំទទួលសញ្ញាប័ត្រពិតប្រាកដក៏ដោយ ប៉ុន្ដែខ្ញុំគួរតែធ្វើវាឡើងនៅថ្ងៃនេះ។ ម៉ាក់! កូនស្រីរបស់ម៉ាក់ទទួលសញ្ញាប័ត្រមុន៣៣ថ្ងៃ។»

ក្រុមគ្រួសាររបស់នាង

ចំពោះសារភ្ជាប់ជាមួយរូបថតដែលនាងបានបង្ហោះ ធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកយ៉ាងច្រើននិងសោកស្ដាយដែលនាងត្រូវបាត់បង់ម្ដាយមុនថ្ងៃដែលនាងចង់ឲ្យម្ដាយឃើញខ្លួនទទួលសញ្ញាប័ត្រ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]