ភ្នំពេញ៖ ជឿជាក់ថា មានប្រិយមិត្តជាច្រើន បានជ្រាបរួចពីអតីតតារាសម្ដែងស្រី ដ៏ស្រស់សោភា បេនី យ៉ាំង ដែលកាលពីយប់មិញនេះ កញ្ញា បានធ្វើរឿងមួយ ដែលជាហេតុធ្វើឲ្យបណ្ដាអ្នកគាំទ្រ មានការចាប់អារម្មណ៍ខ្លាំងទៅលើសកម្មភាពទាំងនោះ។

ជាមួយគ្នានេះដែរ អតីតតារាសម្ដែងស្រី ដ៏មានប្រជាប្រិយភាពរូបនេះ បានពាំនាំយករបស់របរជាច្រើនទៅចែកជូនដល់ អ៊ំចាស់ៗដែលជាអ្នករត់ស៊ីក្លូ សម្រាកនៅមុខវត្តមើលទៅពិតជាសង្វេគណាស់។

បើផ្អែកទៅលើការបង្ហោះនោះផងដែរ គេសង្កេតឃើញថាកញ្ញា លី សុគន្ធធារី ហៅ បេនី យ៉ាំង បានធ្វើបុណ្យដាក់ទាន ជាមួយនឹងទឹកមុខញញឹមស្រស់ បើទោះបីជាពេលនេះ នាងមានទុក្ខកង្វល់ រឿងសម្ផស្សក៏ដោយចុះ។

យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយនោះទេ ដែលអតីតតារាសម្ដែងស្រី បេនី យ៉ាំង តែងធ្វើបែបនេះ ដោយពេលកន្លងមកនាង ក៏ធ្លាប់បានធ្វើរឿងទាំងនេះនៅក្នុងមណ្ឌលកុមារកំព្រាផងដែរ៕

តោះទៅទស្សនា រូបភាពទាំងអស់គ្នា៖

បេនី យ៉ាំង
បេនី យ៉ាំង
សកម្មភាពចែកទានរបស់ បេនី យ៉ាំង
សកម្មភាពចែកទានរបស់ បេនី យ៉ាំង
សកម្មភាពចែកទានរបស់ បេនី យ៉ាំង
សកម្មភាពចែកទានរបស់ បេនី យ៉ាំង
សកម្មភាពចែកទានរបស់ បេនី យ៉ាំង
សកម្មភាពចែកទានរបស់ បេនី យ៉ាំង
សកម្មភាពចែកទានរបស់ បេនី យ៉ាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បេនី យ៉ាំង