ភ្នំពេញ៖ សព្វថ្ងៃតារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មសាន់ដេ កញ្ញា យូរី កាន់តែទទួលបានប្រជាប្រិយភាព និងការគាំទ្រពីសំណាក់ហ្វេនៗជាមួយនឹងបទចម្រៀងថ្មីៗ ល្បីៗ និងពីរោះៗរបស់នាង។

ដោយឡែក បើងាកមកនិយាយពីស្ទាយ៍នៃការរៀបចំខ្លួនវិញ អ្នកគាំទ្រតែងតែសង្កេតឃើញថា តារាស្រីរូបនេះ ចូលចិត្តតុបតែងខ្លួនជារបៀបស្ទាយ៍ Cute Cute ដែលជាស្ទាយ៍បែបយុវវ័យ ហើយមើលទៅពិតជាទាក់ទាញ និងគួរឲ្យស្រលាញ់មែនទែន។

ក៏ប៉ុន្តែស្រាប់តែថ្មីៗ កញ្ញា យូរី បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញនាងបង្ហោះរូបមួយសន្លឹក ក្នុងឈុតសម្លៀកបំពាក់បុរាណ ដែលមើលទៅពិតជាស្រស់ស្អាត និងប្លែកខ្លាំង ដែលធ្វើឲ្យអ្នកគាំទ្រស្ទើរតែចំណាំថាជារូបនាងមិនបាននោះទេ។

ទោះជាយ៉ាងណាក្តី ដោយសារតែកន្លងមក អ្នកគាំទ្រតែងតែឃើញតារាសាច់សខ្ចីរូបនេះ តុបតែងខ្លួនបែប Cute Cute ដូច្នេះហើយ នៅពេលដែលនាងប្តូរមកជាស្លៀកពាក់បែបបុរាណបែបនេះ អ្នកណាៗក៏ស្ទើរតែចំណាំនាងមិនបាននោះដែរ ក៏ប៉ុន្តែសម្រស់របស់នាង ពិតជាលេចធ្លោមួយបែបទៀត និងគួរឲ្យស្រលាញ់មែនទែន៕ 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

យូរី
យូរី
យូរី
យូរី ស្លៀកឈុតបុរាណ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យូរី