ភ្នំពេញ៖ ក្រោយបានឆ្លងកាត់ពេលវេលាជាយូរ នៅក្នុងការសាងសង់ផ្ទះដ៏ធំស្កឹមស្កៃឲ្យគ្រួសារបានរស់នៅឲ្យមានក្តីសុខ តារាកំប្លែងលោកខាត់ ចំរើន ខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃធ្វើការងារ ដើម្បីសម្រេចបំណងរបស់ខ្លួនយ៉ាងគួរឲ្យសរសើរ។

នាពេលនេះដែរ ផ្ទះមួយនេះក៏បានរៀបចំ និងធ្វើរួចមួយរយភាគរយហើយ ដែលក្នុងនោះលោកលោកក៏បានរៀបចំពិធីសូត្រមន្តឡើងផ្ទះថ្មី ដែលធ្វើឡើងនាព្រឹកនេះ ក្រោមការចូលរូមជួបជុំពីសំណាក់ភ្ញៀវកិត្តិយស ក៏ដូចជាបងប្អូនជាច្រើនអ្នក ពោរពេញដោយភាពរីករាយ។

ទន្ទឹមនឹងថ្ងៃនេះបណ្តាអ្នកគាំទ្រជាច្រើនក៏បាននាំគ្នាចូលរួមអបអរ និងសរសើរដល់លោកគ្រប់គ្នា ដែលបានខិតខំរហូតទទួលបានជោគជ័យធ្វើផ្ទះឲ្យភរិយា ក៏ដូចជាគ្រួសាររស់នៅយ៉ាងធំស្កឹមស្កៃយ៉ាងដូច្នោះ។

តាមរយៈសកម្មភាពយ៉ាងអធិកអធមនាព្រឹកនេះ មានទាំងការសូត្រម្តន លេងភ្លេងខ្មែរយ៉ាងគួរឲ្យសរសើរ ក៏ប៉ុន្តែអ្នកគាំទ្រនឹងរងចាំមើលកម្មវិធីពេលល្ងាចដែលនឹងធ្វើឡើងកាន់តែសប្បាយរីករាយប៉ុណ្ណា៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

លោកខាត់ ចំរើន
លោកខាត់ ចំរើន និងភរិយា
ពិធីសូត្រឡើងផ្ទះថ្មី លោកខាត់ ចំរើន
ពិធីសូត្រឡើងផ្ទះថ្មី លោកខាត់ ចំរើន
ពិធីសូត្រឡើងផ្ទះថ្មី លោកខាត់ ចំរើន
ពិធីសូត្រឡើងផ្ទះថ្មី លោកខាត់ ចំរើន
ពិធីសូត្រឡើងផ្ទះថ្មី លោកខាត់ ចំរើន
ពិធីសូត្រឡើងផ្ទះថ្មី លោកខាត់ ចំរើន
ផ្ទះថ្មី លោកខាត់ ចំរើន
ផ្ទះថ្មី លោកខាត់ ចំរើន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ ចំរើន