ភ្នំពេញ៖ សម្រស់របស់តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាព លោកSTEP កាន់តែសង្ហាខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការតែងខ្លួនយ៉ាងសង្ហារបស់លោក មិនថាពេលឡើងឆាក ក៏ដូចជាពេលដើរលេងកម្សាន្តនានានោះទេ។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក៏ស្រាប់តែលេចជាមួយនឹងរូបភាពប៉ុន្មានសន្លឹក កាលលោកនៅរៀនឆ្នាំ២០១០ ជាមួយនឹងមុខមាត់ ក៏ដូចជារូបរាងយ៉ាងប្លែកខុសស្រឡះពីបច្ចុប្បន្នសឹងតែ១៨០ដឺក្រេ និងធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាមានការភ្ញាក់ផ្អើលគ្រប់គ្នាតែម្តង។

ដោយក្នុងនោះឃើញថារូបភាពក៏ដូចជាសកម្មភាពប៉ុន្មានសន្លឹក ត្រូវបានអ្នកគាំទ្រនាំគ្នាស៊ែរពេញបណ្តាញសង្គម ព្រោះតែបានឃើញរូបភាពដ៏កម្រ បង្ហាញពីសម្រស់របស់តារាប្រុសរូបរាងសង្ហា ដូចកូនកាត់កូរ៉េរូបនេះជាលើកដំបូង កាលនៅវ័យសិក្សា។

ត្រឹមរយៈពេលជាង៩ឆ្នាំប៉ុណ្ណោះ ពីក្មេងប្រុសម្នាក់សាមញ្ញ ពេលនេះតារារូបនេះបានប្រែខ្លួនជាតារាល្បី រីឯសម្រស់ក៏កាន់តែសង្ហាខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យអ្នកគាំទ្រលង់ស្រលាញ់មិនស្ទើរនោះទេ៕

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖ 

លោកSTEP
លោកSTEP
លោកSTEP
លោកSTEP
លោកSTEP
សម្រស់STEP កាលនៅក្មេង
សម្រស់STEP កាលនៅក្មេង
សម្រស់STEP កាលនៅក្មេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

STEP