ភ្នំពេញ៖ បើគិតមកទល់ពេលនេះ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសលោក ឆន សុវណ្ណរាជ បានប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ក៏ប៉ុន្តែអ្នកគាំទ្រ មិនធ្លាប់ដឹងនោះទេថា តារាចម្រៀងរូបសង្ហាម្នាក់នេះ មានទេពកោសល្យមួយបែបទៀត ដែលរូបលោកមិនដែលបញ្ចេញ។

តួយ៉ាង កាលពីម្សិលមិញនេះ លោក ឆន សុវណ្ណរាជ បានធ្វើឲ្យអ្នកគាំទ្រខ្លួនភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយរូបលោកបញ្ចេញបទចម្រៀងថ្មី មានចំណងជើងថា “នឹក Ex” ដែលជាស្នាដៃដំបូងរបស់លោក ក្នុងការសរសេរ Melody ថ្មី និងទំនុកភ្លេង ដែលស្តាប់ទៅពិតជាពីរោះ និងមានអត្ថន័យជ្រាលជ្រៅ មិនចាញ់អ្នកនិពន្ធអាជីពនោះទេ។

ទោះជាយ៉ាងណាក្តី អ្នកគាំទ្រពិតជាមិនដែលដឹងថា តារាចម្រៀងប្រុសរូបនេះ មានទេពកោសល្យមួយបែបទៀត ដែលរូបលោកចេះសរសេរបទថ្មីដោយខ្លួនឯងនោះទេ។ ម៉្យាងវិញទៀត សម្រាប់ស្នាដៃដំបូងរបស់លោកមួយបទនេះដែរ ក៏កំពុងតែទទួលការគាំទ្រយ់ាងខ្លាំងពីសំណាក់ អ្នកគាំទ្រក៏ដូចជាអ្នកលេងបណ្តាញសង្គម ដែលមានការចែករំលែកយ៉ាងច្រើនរាប់ពាន់ឯណោះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

កុំឲ្យខាតពេលយូរ ចង់ដឹងថាស្នាដៃចម្រៀងដំបូងរបស់លោក ឆន សុវណ្ណរាជ ពីរោះយ៉ាងណានោះ តោះទៅស្តាប់ទាំងអស់គ្នា៖  

ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
បទ "នឹក Ex"

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ