ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា ស្នេហារបស់តារាកំប្លែងវ័យក្មេង នីឡា និងអនាគតស្វាមី ក៏ឆាប់លេចដំណឹងល្អឆាប់ៗនេះ ក្រោយបានធ្វើការរៀបចំជួបជុំគ្នា ពីគ្រួសារទាំងសងខាង ជាមួយនឹងការគិតគូពីថ្ងៃអនាគត។

ស្របពេលជាមួយគ្នានេះដែរ ឃើញថាគូស្នេហ៍មួយគូនេះ ក៏កាន់តែមានភាពផ្អែមល្ហែមកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមសកម្មភាពដ៏គួរឲ្យសរសើរ ការមើលថែ និងផ្តល់ភាពកក់ក្តៅ ក៏ដូចជាទៅតាមនាង រាល់ពេលចេញសម្តែង នៅលើឆាកម្តងៗ។

ទោះបីជាមិនទាន់រៀបការយ៉ាងណាក្តី ក៏ប៉ុន្តែនាងពិតជាទទួលបាននូវសុភមង្គលយ៉ាងពេញលេញ មិនថាគូអនាគត ក៏ដូចជាគ្រួសារទាំងសងខាងនោះទេ ធ្វើឲ្យអ្នកគាំទ្រជាច្រើនរំភើបជំនួសនាងគ្រប់គ្នា។

ទន្ទឹមនឹងស្នាមញញឹមរាល់ពេល ដែលនៅក្បែរគូអនាគត និងគ្រួសារនេះ អ្នកគាំទ្រជាច្រើនក៏បាននាំគ្នាជូនពរ និងចង់ឲ្យថ្ងៃជ័យរបស់ពួកគេ កាន់តែខិតចូលមកដល់ផងដែរ។

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

តារាកំប្លែងវ័យក្មេង នីឡា
នីឡា និងអនាគតស្វាមី
នីឡា និងអនាគតស្វាមី
នីឡា និងអនាគតស្វាមី
នីឡា និងអនាគតស្វាមី
នីឡា និងអនាគតស្វាមី
នីឡា និងអនាគតស្វាមី
នីឡា និងអនាគតស្វាមី
នីឡា និងគ្រួសារ
អនាគតស្វាមីនីឡា មើលថែនាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា