ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា កាលពីពេលថ្មីៗនេះ តារារ៉េបប្រុសមាឌតូចដ៏មានប្រជាប្រិយភាព ឌីជេក្តិប បានព្រួយបារម្មណ៍យ៉ាងខ្លាំង ទៅលើស្ថានភាពភរិយា និងកូនក្នុងផ្ទៃ ក្រោយត្រូវររង់ចាំនៅក្នុងការសម្រាលយ៉ាងច្រើនម៉ោង។

តែពេលនេះកូនស្រីជាទីស្រលាញ់របស់លោក ក៏បានសម្រាលចេញមកដោយសុវត្ថិភាព ហើយក៏បានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនពិតជារីករាយចំពោះដំណឹងដ៏រីករាយរបស់លោកតែម្តង។ ក៏ប៉ុន្តែទោះបីជាកូនបានសម្រាលមកសុវត្ថិភាពយ៉ាងណាក្តី លោកក៏នៅតែព្រួយបារម្ភខ្លាំង ព្រោះកូនកើតមកមិនគ្រប់ខែ ត្រូវចិញ្ចឹមទុកនៅក្នុងកែវមួយរយៈ។

ទន្ទឹមនឹងនេះដែរ លោកក៏បានធ្វើការបង្ហាញអារម្មណ៍ពិត នៅលើបណ្តាញសង្គមបន្ថែមថា៖ «សូមសំពះគោរពដោយក្តីដឹងគុណនិងសូមអរគុណយ៉ាងក្រៃលែងអស់ពីទឹកចិត្តរបស់ខ្ញុំ ជូនចំពោះលោកគ្រូអ្នកគ្រូពេទ្យទាំងអស់នៅក្នុងមន្ទីរពេទ្យជប៉ុនក្រុងភ្នំពេញសម្រាប់ការខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្ត នៅក្នុងការថែទាំនិងជួយសង្រ្គោះជីវិតរបស់ប្រពន្ធកូនរបស់ខ្ញុំបាទដោយក្តីគោរព។ បន្ទាប់មកសូមគោរពអរគុណនូវទឹកចិត្តអាណិតស្រលាញ់ក៏ដូចជាការជូនពររបស់បងប្អូនមហាជននិងមិត្តភក្តិទាំងអស់ ដោយក្តីគោរពស្រលាញ់ពីខ្ញុំបាទ។ ពេលនេះកូនស្រីរបស់ខ្ញុំ«សំណាង បូរ៉ាន់ឍាមរា» គាត់កំពង់តែ ស្ថិតនៅក្នុងការសង្រ្គោះបន្ទាន់នៅដំណាក់កាលទី៣គឺការថែរក្សា និងចិញ្ចឹមដាក់នៅក្នុងកែវនៅឯមន្ទីរពេទ្យកាល់ម៉ែត្រ។ ចំណែកឯប្រពន្ធរបស់ខ្ញុំ គឺសម្រាកនៅបន្ទប់លេខ២១៧មន្ទីរពេទ្យជប៉ុនក្រុងភ្នំពេញ។ហើយសំណេរមួយនេះវាគឺជាផ្ញើសារ អរគុណ និងជូនពរដល់លោកគ្រូអ្នកគ្រូពេទ្យទាំងអស់ ដែលបានជួយសង្រ្គោះជីវិតរបស់ប្រពន្ធកូនខ្ញុំ រួមជាមួយបងប្អូនមហាជននិងមិត្តភក្តិបងប្អូនទាំងអស់គ្នាសូមឲ្យមានសុខភាពល្អសំណាងល្អរកសុីមានបាននិងមានសុភមង្គលគ្រប់ក្រុមគ្រួសារដោយក្ដីគោរពនិងដឹងគុណពីខ្ញុំបាទឌីជេក្តិបរបស់បងប្អូន»។

សារដ៏វែងអន្លាយ ជាមួយនឹងក្តីរំភើបរបស់លោកនេះផងដែរ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនក៏បានចូលរួមអបអរទៅកាន់លោក ដែលភរិយា និងកូនស្រី បានសម្រាលដោយជោគជ័យ ខណៈដែលកូនស្រីកំពុងតែសង្គ្រោះបន្ទាន់ នៅក្នុងដំណាក់កាលទី៣នៃការថែរក្សាក្នុងកែវ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ឌីជេក្តិប
ឌីជេក្តិប និងភរិយា មុនពេលសម្រាល
ឌីជេក្តិប និងភរិយា មុនពេលសម្រាល
កូនស្រី ឌីជេក្តិប ដែលទើបសម្រាល
កូនស្រី ឌីជេក្តិប ដែលទើបសម្រាល
កូនស្រី ឌីជេក្តិប ដែលទើបសម្រាល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌីជេ ក្តិប