ថៃ៖ មួយរយៈនេះ សួស វីហ្សា ដែលជាតារាចម្រៀងដ៏ល្បីល្បាញ ប្រចាំផលិតកម្មហង្សមាស ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មិត្តៗយុវវ័យ បន្ទាប់ពីប្រកាសទំនាក់ទំនង ចំណងស្នេហាជាមួយ តារាម៉ូដែលប្រុស ដ៏ខ្ពស់សង្ហា គឺលោក ថមមី រួចមក។

លើសពីនេះ ដោយសារតែ បានស្គាល់ចិត្តថ្លើមគ្នា បានមួយរយៈពេលហើយ សួស វីហ្សា និងគូស្នេហ៍ បានដឹកដៃគ្នា ប្រារព្ធពិធីភ្ជាប់ពាក្យ ព្រមទាំងបានបង្ហាញពីសកម្មភាពស្នេហាដ៏រ៉ូមែនទិច ធ្វើឲ្យហ្វេនៗ ច្រណែនដល់ស្នេហា របស់អ្នកទាំងពីរជាប្រចាំ។

ជាពិសេស តារាចម្រៀងតូចច្រឡឹងរូបនេះ តែងតែបង្ហោះ រូបភាពជាច្រើនសន្លឹក បង្ហាញពី ​ដំណើរកម្សាន្ត ទៅកាន់កន្លែងកម្សាន្ត នានាជាប្រចាំ។ ជាក់ស្ដែង ថ្មីៗនេះ សួស វីហ្សា និងថមមី បានធ្វើដំណើរកម្សាន្ត ទៅកាន់ប្រទេសថៃ ហើយលើកនេះ មានលក្ខណៈពិសេស ត្រង់ថា គឺបានទៅកម្សាន្ត ទាំងគ្រួសារតែម្ដង។

ក្នុងពេលនោះដែរ រាល់រូបភាពដែលនាងបានបង្ហោះ គឺមើលទៅ ពោរពេញដោយភាពសប្បាយរីករាយ និងសុភមង្គលយ៉ាងខ្លាំង និងត្រូវបានប្រិយមិត្តសរសើរថា ជាកូនកត្តញ្ញូ ដែលចេះឆ្លៀតពេល ដើម្បីជូនអ្នកមានគុណ ដើរកម្សាន្តនៅក្រៅប្រទេសបែបនេះទៀតផង៕ 

សួស វីហ្សា និងគូដណ្ដឹង
សួស វីហ្សា និងគូដណ្ដឹង
សួស វីហ្សា និងគូដណ្ដឹង
សួស វីហ្សា និងគូដណ្ដឹង
សួស វីហ្សា និងគូដណ្ដឹង
សួស វីហ្សា និងគូដណ្ដឹង
ដំណើរកម្សាន្តជាលក្ខណៈគ្រួសារ របស់វីហ្សា
ដំណើរកម្សាន្តជាលក្ខណៈគ្រួសារ របស់វីហ្សា
ដំណើរកម្សាន្តជាលក្ខណៈគ្រួសារ របស់វីហ្សា
ដំណើរកម្សាន្តជាលក្ខណៈគ្រួសារ របស់វីហ្សា
ដំណើរកម្សាន្តជាលក្ខណៈគ្រួសារ របស់វីហ្សា
ដំណើរកម្សាន្តជាលក្ខណៈគ្រួសារ របស់វីហ្សា
លោក ថមមី និងអនាគតលោកប៉ាក្មេក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួស វីហ្សា