ក្រចេះ៖ បើគិតមកដល់ថ្ងៃនេះ ជិតមួយខែហើយដែលម្ដាយរបស់ តារាសម្ដែងប្រុស លោក អ៊ុន សុធា បានលាចាកលោក ជាមួយនឹងជំងឺប្រចាំកាយ ធ្វើឲ្យទស្សនិកជនសម្ដែងអារម្មណ៍សោកស្ដាយគ្រប់គ្នា។

ជាមួយគ្នានេះដែរ តារាសម្ដែងប្រុសដ៏មានប្រជាប្រិយភាព អ៊ុន សុធា ជារឿយៗក៏តែងតែបង្ហាញពីសសេចក្ដីស្រលាញ់របស់ខ្លួន និងអ្នកម្ដាយ នៅលើបណ្ដាញសង្គមដែលជារឿងពិបាកធ្វើចិត្តបាន ចំពោះការបាត់បង់យ៉ាងធំធេងមួយនេះ។

ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុន បើគណនីហ្វេសប៊ុកផ្លូវការរបស់ លោក អ៊ុន សុធា បានបង្ហោះសារនិងរូបភាព ធ្វើឲ្យបណ្ដាអ្នកគាំទ្ររបស់ខ្លួន មានការចាប់អារម្មណ៍ខ្លាំង ព្រមទាំងបានសម្ដែងក្ដីអាណិតអាសូរ ទៅលើលោក គ្រប់គ្នាតែម្ដង ។

នៅក្នុងការបង្ហោះនោះផងដែរ លោក អ៊ុន សុធា ក៏បានសរសេរមកជាមួយថា​៖«អរគុណម៉ែដែលបានឲ្យកូនឃើញក្នុងយល់សប្តិ ខ្ញុំឃើញម៉ែស្អាតណាស់ ហើយអាចដើរបានទៀត ។ហើយម៉ែបានសួរខ្ញុំថា (ពេលដែលម៉ែឈឺខ្លាំងតើមានបងប្អូន សាច់ញាតិ រឺក៏អ្នកជិតខាងណាខ្លះមកជួយម៉ែៗនឹងទៅសងគុណគេវិញ) ។ ម៉ែពេលនៅជាមួយកូនក៏ធ្វើបុណ្យពេលម៉ែចាកចេញសែនឆ្ងាយហើយក៏នៅតែធ្វើបុណ្យដែរ សូមឲ្យបុណ្យកុសល្យដែលម៉ែបានសាងទាំងប៉ុន្មាន នាំម៉ែទៅកាន់ឋានដែលសុខផុតទុក្ខ។ ម៉ែគឺជាព្រះរបស់កូននឹកណាស់»

ក្រោយពីបានឃើញបែបនេះ រួចមកគេសង្កេតឃើញមានបណ្ដាអ្នកគាំទ្រ ក៏ដូចជាមិត្តភក្តិរបស់ខ្លួន បាននាំលួងលោម ទៅកាន់ អ៊ុន សុធា ក្នុងន័យឲ្យកាត់ចិត្តគ្រប់គ្នា៕

អ៊ុន សុធា
អ៊ុន សុធា
អ៊ុន សុធា
អ៊ុន សុធា
អ៊ុន សុធា
អ៊ុន សុធា និងម្ដាយ
សំណេររបស់ អ៊ុន សុធា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ុន សុធា