កូរ៉េខាងត្បូង៖ ប្រិយមិត្តជាច្រើន ប្រាកដជាបានជ្រាបរួចមកហើយ ពីក្មេងស្រីកូនកាត់អាមេរិក-កូរ៉េ ដែលជាតារាបង្ហាញម៉ូតក្នុង«The Black Label» មានឈ្មោះថា Ella Gross។ លើសពីនេះ នាងត្រូវបានគេចាត់ទុកជា ក្មេងស្រីដែលមាន សម្រស់ស្រស់ស្អាតជាងគេ ព្រមទាំងមានមុខ និងស្ទាយ៍ដូចតារាK-pop ដ៏ល្បីល្បាញគឺ កញ្ញា Jennieទៀតផង។

ថ្មីៗនេះ គេសង្កេតឃើញ វត្តមានរបស់Ella ក្នុងការផ្សព្វផ្សាញពាណិជ្ជកម្ម តំណាងឲ្យក្រុមហ៊ុនការ៉េមដ៏ធំមួយ។ ប៉ុន្តែ ជាអកុសល វីដេអូពាណិជ្ជកម្ម នោះចេញផ្សាយ មិនទាន់បានមួយថ្ងៃផង ក៏ត្រូវបានមហាជនជាច្រើន បញ្ចេញមតិតវ៉ា មិនពេញចិត្ត ដល់ថ្នាក់ត្រូវ លុបចោលភ្លាមៗតែម្ដង។

គួរបញ្ជាក់ផងដែរថា ហេតុផលដែល ជម្រុញឲ្យមានការផ្ទុះតវ៉ា ច្រើនបែបនេះ ព្រោះតែក្នុងឃ្លីបវីដេអូនោះ នាងត្រូវបានគេ តម្រូវឲ្យសម្ដែងជាញាំការ៉េម និងបានបញ្ចេញអាកប្បកិរិយា មើលទៅស៊ិចស៊ី ស៊ីអារម្មណ៍ មិនសមជាក្មេងស្រី អាយុ១១ឆ្នាំនោះទេ។ លើសពីនេះ មានប្រិយមិត្តខ្លះបានបញ្ចេញមតិថា វីដេអូនេះ ហាក់បីដូចជាពាក់ព័ន្ធនឹង រឿងផ្លូវភេទថែមផងដែរ។

បន្ទាប់ពីទទួលការរិះគន់ និងសម្ដែងការមិនពេញចិត្ត ពីទស្សនិកជនជាច្រើន ទើបម្ចាស់ពាណិជ្ជកម្មសម្រេចចិត្ត លុបចោលនូវវីដេអូ នោះភ្លាមៗតែម្ដង និងបានចេញមុខបកស្រាយថា «តាមពិតទៅ កាយវិការរបស់Ella ក្នុងវីដេអូឃ្លីបនោះ គ្រាន់តែចង់បង្ហាញថា នាងជាក្មេងស្រី ដែលពោរពេញដោយទំនុកចិត្ត និងភាពក្លាហានតែប៉ុណ្ណោះ ហើយមុននឹងចាប់ផ្ដើមថត ក៏បានពិភាក្សាយ៉ាងច្បាស់លាស់ ជាមួយឪពុកម្ដាយ របស់តារាម៉ូដែលវ័យក្មេងនោះ រួចមកហើយដែរ»៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

តារាបង្ហាញម៉ូដវ័យក្មេង Ella Gross
តារាបង្ហាញម៉ូដវ័យក្មេង Ella Gross
តារាបង្ហាញម៉ូដវ័យក្មេង Ella Gross
Ella Gross ពេលថតពាណិជ្ជកម្មការ៉េម
Ella Gross ពេលថតពាណិជ្ជកម្មការ៉េម
Ella Gross ពេលថតពាណិជ្ជកម្មការ៉េម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]