ភ្នំពេញ៖ ដូចជាប្រិយមិត្តបានជ្រាបរួចមកហើយ ពីរឿងដ៏សែនភ្ញាក់ផ្អើល ដែលទាក់ទងនឹង​តារាសម្តែងប្រុស វ័យក្មេង បុត្រ និង តារាសម្តែងស្រី ស៊ិចស៊ី ដួង ម៉ានិច បានបង្ហាញភាពរ៉ូមែនទិកដាក់គ្នា កាលពីប៉ុន្មានថ្ងៃ។

ដំណឹងនេះ ក៏មានអ្នកខ្លះ បានគិតថា សម្តែងមិនអាចជាការពិតទេ ព្រោះគម្លាតវ័យរបស់ពួកគេ ពិតជាខុសគ្នាខ្លាំងណាស់ ដែលខាងស្រី មានអាយុបងគ្នាច្រើន។  ប៉ុន្តែអ្នកខ្លះទៀត ក៏បានជឿថា ជួនកាល និស្ស័យរបស់ពួកគេ ក៏អាចឲ្យពួកគេ ស្រលាញ់គ្នាបានដែរ ព្រោះនៅលើលោកយើងនេះ មិនខ្វះទេ អ្នកដែលមានអាយុខុសគ្នា ដូចបងប្អូននោះ។

អ្វីដែលកាន់តែចាប់អារម្មណ៍ កាលពីប៉ុន្មានម៉ោងមុននេះដែរ អ្នកទាំងពីរ កាន់តែធ្វើឲ្យ រឹតតែបើកភ្នែកធំៗ ដោយពួកគេ បានគ្រងឈុតរៀបការជាមួយគ្នាទៀត ដែលដូចជាកូនកម្លោះកូនក្រមុំ ហើយមើលមិនដឹងនោះទេថា បុត្រអាយុតិចជាង ម៉ានិច ក្រោយពេលតែងខ្លួន ឲ្យលោកបែបនេះ ឡើងពេញកម្លោះស្តូកតែម្តង។

យ៉ាងណាមិញ រូបថត និង វីដេអូ ថតសម្អាងការនេះ ក៏ត្រូវបានសាយភាយព្រោងព្រាតខ្លាំង រហូតមានមនុស្សជាច្រើន មិនគិតមិនបានថា ពួកគេ ពិតជាសង្សារគ្នាមែនទេ ហើយបើជាសង្សារនឹងគ្នា ក៏សមគ្នាម្យ៉ាងដែរ៕

ដួង ម៉ានិច​និង បុត្រ
ដួង ម៉ានិច​និង បុត្រ
ដួង ម៉ានិច​និង បុត្រ
ដួង ម៉ានិច​និង បុត្រ
ដួង ម៉ានិច​និង បុត្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច