ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គមមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ ក្រោយពេលឃើញអតីតតារាចម្រៀងប្រុស លោក សែម សង្វាត បានឃ្លាតឆ្ងាយពីវិថីសិល្បៈអស់ពេលជាយូរ ខណៈទើបតែបង្ហាញមុខជាថ្មី ស្ថិតក្នុងសភាពប្រែរូបរាងខ្លាំង និងមានជំងឺប្រចាំកាយ ដែលធ្វើឲ្យប្រិយមិត្តជាច្រើនមានការភ្ញាក់ផ្អើល។ 

ជាក់ស្តែង ថ្មីៗនេះ អ្នកនាង ចនច័ន្ទ លក្ខិណា ដែលជាប្រធានសមាគមសិល្បៈ ក៏បានបង្ហោះរូបភាព លោក សែម សង្វាត ដែលកំពុងនឹងសម្រាកព្យាបាលនៅក្នុងមន្ទើរពេទ្យ ដែលធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើន សម្ដែងការអាណិតអាសូរចំពោះលោកជាខ្លាំងផងដែរ។ 

ជាមួយគ្នានេះ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ គឺថាអ្នកនាង ឱក សុគន្ធកញ្ញា ដែលធ្លាប់ជាអតីតមិត្តរួមក្រុមជាមួយនឹងលោកនោះ ក៏បានពាំនាំយកថវិកាបន្តិចបន្តួចជូនដល់លោក សែម សង្វាត ដែលកំពុងតែសម្រាកព្យាបាលជំងឺនេះ ដើម្បីជួយសម្រាលបន្ទុកមួយចំណែកដល់លោកផងដែរ។ 

គួរឲ្យដឹងផងដែរថា ថវិកាដែលអ្នកនាង ឱក សុគន្ធកញ្ញា បានពាំនាំមកជួយលោក សែម សង្វាត ក្នុងការព្យាបាលជំងឺ ក៏ដូចជាជួយដោះទ័លក្នុងជីវភាពនេះ គឺមានចំនួន ៣០០ដុល្លារអាមេរិក៕

ទស្សនារូបភាពខាងក្រោម៖ 

ឱក​ សុគន្ធកញ្ញា និងស្វាមី
ឱក​ សុគន្ធកញ្ញា
សែម សង្វាត
សែម សង្វាត
សែម សង្វាត
សែម សង្វាត
ថវិការរបស់ ឱក សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សែម សង្វាត