ភ្នំពេញ៖ ប្រាកដជាមានប្រិយមិត្តជាច្រើន បានស្គាល់ផលិតករដ៏មានប្រជាប្រិយភាព លោក សុវណ្ណ រិទ្ធី ហៅលោកតា វ៉ិចទ័រ ដែលជាអ្នកដឹកនាំសម្ដែងរឿងកំប្លែងមួយរូប ប្រចាំស្ថានីយទូរទស្សន៍ CTN ដោយលោកទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន។ 

យ៉ាងណាមិញ កាលពីម្សិលមិញនេះ លោកតា វ៉ិចទ័រ ក៏បានបង្ហោះរូបភាពប៉ុន្មានសន្លឹក នៅលើគណនីហ្វេសប៊ុករបស់ខ្លួន ធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍ជាខ្លាំង។

ក្នុងនោះ គេសង្កេតឃើញថា លោកតា វ៉ិចទ័រ បានសម្ដែងក្តីរំភើបជាខ្លាំងក្រោយពីនាយ តាក់ស៊ី បានសាងផ្នួសរួចហើយ ប៉ុន្តែនៅតែនិមន្តមកលេងលោក និងសមាជិកក្នុងក្រុមទោះបីជាខ្លួនបានចាកឆ្ងាយពីវិស័យសិល្បៈក៏ដោយ។

លោកតា វ៉ិចទ័រ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «រៀងរាល់ព្រឹកថ្ងៃសុក្ រគឹជាថ្ងៃដែលខ្ញុំរៀបចំតួសម្ដែងសម្រាប់កម្មវិធីចុងសប្តាហ៏ ហើយក៏ជាថ្ងៃដែលខ្ញុំនឹក កំពុង តែនឹកស្រាប់តែលោកប្អូន និមន្តមកលេងដល់ការិយាល័យតែម្តង ខ្ញុំរំភើបណាស់។ បងសូមប្រគេនពរលោកប្អូនសូមមានសុខ ភាពល្អជារៀងដរាប។ (ម្យ៉ាងទៀតប្រសិនបើការថតរូបនេះមានការខុសឆ្គងដោយប្រការណាមួយសូមបងប្អូនអធ្យាស្រ័យខ្ញុំផង ដោយសារខ្ញុំរំភើបពេក) »

ក្រោយពីបានឃើញបែបនេះ ធ្វើឲ្យប្រិយមិត្តជាច្រើនបានសម្ដែងអារម្មណ៍នឹករលឹកពីសមត្ថភាពសម្ដែងរបស់ នាយ តាក់ស៊ី គ្រប់ៗគ្នាតែម្ដង៕

លោកតា វ៉ិចទ័រ និង តាក់ស៊ី
លោកតា វ៉ិចទ័រ
លោកតា វ៉ិចទ័រ
លោកតា វ៉ិចទ័រ និង តាក់ស៊ី
លោកតា វ៉ិចទ័រ និង តាក់ស៊ី
លោកតា វ៉ិចទ័រ និង តាក់ស៊ី
លោកតា វ៉ិចទ័រ និង តាក់ស៊ី
លោកតា វ៉ិចទ័រ និង តាក់ស៊ី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយតាក់ស៊ី