ហ្វីលីពីន៖ ប្រិយមិត្តដែលនិយមតាមដានទស្សនា ខ្សែភាពយន្តភាគហ្វីលីពីន ប្រាកដជាបានជ្រាបយ៉ាងច្បាស់ពីតារាសម្ដែងស្រីដ៏ល្បីល្បាញ គឺអ្នកនាង Marian Rivera ដែលហៅក្រៅថា ម៉ារីម៉ា។

ក្រៅពីទេពកោសល្យសម្ដែងដ៏ពិសេស តារាស្រីរូបនេះ បានធ្វើឲ្យមហាជនទទួលស្គាល់ថាជាស្រ្ដី ដែលមានសម្រស់ស្រស់ស្អាតជាងគេ ប្រចាំប្រទេសហ្វីលីពីនថែមទៀតផង។ ម៉្យាងវិញទៀត បើទោះបីជាទើបតែសម្រាលកូនទី២ មិនទាន់បានប៉ុន្មានផង Marian Rivera ក៏ស្រាប់តែបានលេចមុខសាជាថ្មីក្នុងវិស័យសិល្បៈ។

ដោយឡែក បើក្រឡេកទៅមើលរូបសម្ផស្សរបស់នាងវិញ គឺមិនមានការប្រែប្រួលនោះទេ ព្រោះថាមើលទៅនាងកាន់តែមានភាពទាក់ទាញ និងគួរឲ្យចាប់អារម្មណ៍។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ អ្នកម្ដាយកូន២រូបនេះ បានបង្ហាញវត្តមាននៅក្នុងកម្មវិធីមួយ និងមានស្ទាយ៍តុបតែងខ្លួន ក្នុងឈុតរ៉ូបពណ៌.ស ដែលមានលក្ខណៈសាមញ្ញៗ អមដោយស្នាមញញឹមដ៏ស្រស់ស្រាយទៀតនោះ បានឆាបយកបេះដូងហ្វេនៗ មិនតិចនាក់នោះឡើយ។

បន្ថែមពីនេះ រាល់អ្នកគាំទ្រដែលបានឃើញ Marian Rivera គឺសុទ្ធសឹងតែលាន់មាត់សរសើរពីការថែរក្សាសម្រស់ បានយ៉ាងស្រស់ស្អាត និងស្ថិតស្ថេររបស់នាងគ្រប់ៗគ្នាតែម្ដង៕ 

Marian Rivera
Marian Rivera និងស្វាមី
ក្រុមគ្រួសាររបស់ Marian Rivera
Marian Rivera ក្រោយសម្រាលកូនហើយ
Marian Rivera ក្រោយសម្រាលកូនហើយ
Marian Rivera ក្រោយសម្រាលកូនហើយ
Marian Rivera ក្រោយសម្រាលកូនហើយ
Marian Rivera ក្រោយសម្រាលកូនហើយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]