ភ្នំពេញ៖ ប្រហែលជាប្រិយមិត្ត បានជ្រាបរួចមកហើយ កញ្ញា សុគា គីមលាង ដែលជាទេពធីតាសង្ក្រាន្តឆ្នាំ២០១៨ ហើយចាប់តាំងពី រូបនាង បង្ហាញមុខ ឲ្យមហាជនបានឃើញរួចមក ប្រជាប្រិយភាពរបស់នាង ពិតជាខ្លាំងឡើង។

ប៉ុន្តែទោះបីជាយ៉ាងណា ក៏តារាស្រីរូបនេះ មិនប្រឡូកសិល្បៈដិតដល់នោះទេ បើទោះបីជា មានភាពល្បីល្បាញចាប់តាំងពីពេលនោះក៏ដោយ ព្រោះនាង ចង់ប្រើជីវិតឯកជន បែបធម្មតាច្រើនជាង ប្រឡូកធ្វើតារាពេញទី។

ជាក់ស្តែង គេសង្កេតឃើញថា កញ្ញា សុគា គីមលាង ជាតារាម្នាក់ ដែលចូលចិត្តតែងខ្លួនសាមញ្ញបំផុត រាល់ពេលនាងដើរលេងកម្សាន្ត តាមទីជិតទីឆ្ងាយ ហើយបើទោះបីជា នាងហោះហើរក្រៅប្រទេសក៏ដោយចុះ។

រាល់ឈុតសម្លៀកបំពាក់របស់នាង ហាក់បីដូចជា សាមញ្ញៗ មិនខើចលើខើចក្រោម តែនៅតែមើលទៅស្រស់ស្អាត គួរឲ្យស្រលាញ់ខ្លាំង មិនចាញ់តារាផ្សេងៗទៀតនោះទេ ព្រោះថា សម្រស់នាង ទោះធ្វើខ្លួនបែបណា ក៏មើលទៅលេចធ្លោដដែល៕ 

សុគា គីមលាង
សុគា គីមលាង
សុគា គីមលាង
សុគា គីមលាង
សុគា គីមលាង
សុគា គីមលាង
សុគា គីមលាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគា គីមលាង