កើតមកទាំងស្អាត ទាំងមាន! ស្ងាត់ៗ គីមលាង ទិញឡានខ្ទង់ ១០ម៉ឺនដុល្លារ ជិះលេង

//s9.kh1.co/8c/8c607c44d0a69e81dec6537d79590cbcf23c5f0a.jpg
តារា & កម្សាន្ដ

 ២៤-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

មិនត្រឹមតែមានរូបសម្បត្តិស្រស់ស្អាតទេ សុគា គីមលាង ឬ (Kon Ant) មានជីវិតហាយសូសម្បូរបែបដល់ថ្នាក់នេះ។

ភ្នំពេញ៖ ជឿជាក់ថា បងប្អូនប្រាកដជាបានស្គាល់មកហើយពី តារាស្រី សុគា គីមលាង ឬ (Kon Ant) ដែលមានរូបសម្រស់ស្រស់ស្អាតបែបធម្មជាតិ ចរិតទន់ភ្លន់ រមទម្យសុភាពរាបសា សាកសមជាស្ដ្រីខ្មែរពិតៗ។ ក្នុងនោះទៀតសោត តារាស្រីពន្លកថ្មីរូបនេះ ក៏ធ្លាប់ជាតួអង្គតំណាងទេវតាឆ្នាំថ្មីកាលពីជាងពីរឆ្នាំមុនផងដែរ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បើងាកមកចាប់អារម្មណ៍ពីជីវិតឯកជនរបស់ តារាស្រីវ័យក្មេងរូបនេះវិញ ពិតជាមិនធម្មតានិងមិនឲ្យចាញ់ តារារៀមច្បងផ្សេងៗប៉ុន្មាននោះទេ ដោយរូបនាង មានទាំងវីឡាដ៍ធំស្កឹមស្កៃ រថយន្តទំនើប ហើយជាពិសេស សូម្បីតែសម្ភារៈប្រើប្រាស់ មិនថា សម្លៀកបំពាក់ ស្បែកជើង និងគ្រឿងលម្អខ្លួននោះទេ គឺសុទ្ធសឹងតែជារបស់ប្រ៊េនល្បីៗ ថែមទៀតផង។

ជាក់ស្ដែង នៅមុននេះបន្តិចនៅលើគណនី Instagram ផ្ទាល់ខ្លួនរបស់ តារាស្រី សុគា គីមលាង​ បានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកគាំទ្រជាខ្លាំង ដោយរូបនាងបានបង្ហាញជាមួយនឹងរថយន្តស៊េរីទំនើបម៉ាក RANGE ROVER យ៉ាងថ្មីស្រឡាង ទើបតែដឹកមកដល់មុខផ្ទះក្តៅៗ ដោយទាំងនេះបង្ហាញច្បាស់ណាស់ថា ជីវិតឯកជនរបស់តារាស្រី កញ្ញា សុគា គីមលាង ពិតជាមានភាពសម្បូរបែប ឡូយឆាយ មិនចាញ់តារាល្បីៗដទៃទេ។

សូមទស្សនារូភាពខាងក្រោម៖

សុគា គីមលាង ឬ (Kon Ant) 
សុគា គីមលាង ឬ (Kon Ant) 
សុគា គីមលាង ឬ (Kon Ant) 
សុគា គីមលាង ឬ (Kon Ant) 
សុគា គីមលាង ឬ (Kon Ant) 
សុគា គីមលាង ឬ (Kon Ant) 
សុគា គីមលាង ឬ (Kon Ant) 
សុគា គីមលាង ឬ (Kon Ant) 
សុគា គីមលាង ឬ (Kon Ant) 
សុគា គីមលាង ឬ (Kon Ant) 
សុគា គីមលាង ឬ (Kon Ant) 
សុគា គីមលាង
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T