ឥណ្ឌូនេស៊ី៖ មួយរយៈចុងក្រោយនេះ  កញ្ញា អៀ ម៉េងលិ ហៅអូនមុី ដែលជាតារាសម្ដែងស្រី មិនសូវលេចមុខមាត់ក្នុង វិស័យសិល្បៈប៉ុន្មាននោះទេ ដោយមានភាពមមាញឹក ជាមួយការប្រកបអាជីវកម្មផ្ទាល់ខ្លួន ដែលហាក់បីកំពុងទទួលបាន ភាពជោគជ័យយ៉ាងខ្លាំង។

បើក្រលេកទៅមើល ជីវិតស្នេហារបស់ តារារូបនេះវិញ គឺទទួលបានក្ដីសុខ និងការយកចិត្តទុកដាក់ ថ្នាក់ថ្នមមិនឲ្យនាង ទាស់ចិត្តនោះទេ​ ពីសំណាក់ម្ចាស់បេះដូង វ័យក្មេងដែលជានិស្សិត កំពុងបន្តការសិក្សា នៅឯប្រទេសឥណ្ឌាឯណោះ។ យ៉ាងណាមិញ​ បើទោះបីជា គូស្នេហ៍មួយគូនេះ នៅឆ្ងាយគ្នាបែបណាក្ដី ក៏មិនមែនជាបញ្ហារារាំង ដល់ក្ដីស្នេហ៍មួយនោះទេ។

ជារឿយៗ គេតែងឃើញ ម៉េងលិ និងគូស្នេហ៍ តែងស្កាត់ជួបគ្នា កសាងអនុស្សាវរីយ៍តាមប្រទេសក្រៅជាច្រើន និងបានបង្ហោះរូបភាព ជាច្រើនសន្លឹក បង្ហាញពីភាពផ្អែមល្ហែមធ្វើឲ្យមហាជនឃើញហើយ ច្រណែនគ្រប់ៗគ្នាតែម្ដង។

ជាក់ស្ដែង ថ្មីៗនេះ ម៉េងលិ បានស្កាត់ជួបគូស្នេហ៍ នៅលើទឹកដីកោះបាលី និងបានបង្ហោះរូបថតជាច្រើនសន្លឹកបង្ហាញពី ដំណើរកម្សាន្តដែលពោរពេញ ដោយក្ដីសុខនិងភាពផ្អែមល្ហែម ជាមួយម្ចាស់បេះដូង អមដោយទេសភាពដ៏ស្រស់ត្រកាល នៃកន្លែងទេសចរណ៍ ដែលមនុស្សមួយចំនួន ប្រាថ្នាចង់ទៅ។

ជាពិសេស គូស្នេហ៍មួយគូនេះ ត្រូវបានប្រិយមិត្តជាច្រើន ពោលពាក្យសរសើរថា មើលទៅមាន ភាពសាកសមគ្នាយ៉ាងខ្លាំង គឺស្រស់ស្អាត និងសង្ហាដូចគ្នាតែម្ដង៕

អៀ ម៉េងលិ
អៀ ម៉េងលិ និងម្ចាស់បេះដូង
អៀ ម៉េងលិ
អៀ ម៉េងលិ
អៀ ម៉េងលិ និងម្ចាស់បេះដូង
អៀ ម៉េងលិ និងម្ចាស់បេះដូង
អៀ ម៉េងលិ និងម្ចាស់បេះដូង
អៀ ម៉េងលិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អៀ ម៉េងលិ( ហៅអូនមី)