ត្រឹមanniversary៤ខែ ស្រីលិ បានកាដូលុយរាប់ម៉ឺន ចុះទម្រាំ១ឆ្នាំទៀត?

//s9.kh1.co/4d/4df6ab6db72034880be715928e352d85c17fa4a4.jpg
តារា & កម្សាន្ដ

 ១៩-មករា-២០២៣ ១ល្ងាច · មួយឆ្នាំមុន

ត្រឹមគម្រប់ខួបស្នេហ៍តែ ៤ ខែក៏ពិតមែន តែតារាស្រី អៀ ម៉េងលិ បង្ហាញភាពផ្អែមល្ហែម ខណៈទទួលកាដូពិសេសនេះ ពីគូស្នេហ៍

ភ្នំពេញ៖ មិនត្រឹមតែជាតារាស្រី ដែលតែងតែបង្ហាញស្ទាយ៍ស៊ិ.ច.ស៊ី អង្រួនចិត្តហ្វេនៗនោះទេ តែមួយរយៈចុងក្រោយនេះ ក្រឡេកឃើញថា តារាស្រី អៀ ម៉េងលិ បានធ្វើឲ្យអ្នកគាំទ្ររំភើបទៅនឹង ការបញ្ចេញសកម្មភាពផ្អែមល្ហែមជាមួយគូស្នេហ៍ បើទោះបីជា អ្នកទាំងពីរទើបតែ ទាក់ទងគ្នាក្នុងរយៈពេលខ្លីក៏ដោយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះ តារាស្រី អៀ ម៉េងលិ ក៏បានទាញយកការយកចិត្តទុកដាក់ ពីអ្នកទស្សនាទាំងឡាយ ក្រោយពីបង្ហាញសកម្មភាពដ៏ស្និទ្ធស្នាល ខណៈដែលរូបនាងនិងគូស្នេហ៍ បានរៀបចំខួបស្នេហ៍គម្រប់ ៤ខែ ជាមួយគ្នាយ៉ាងល្អូកល្អើន ជាពិសេស តារាស្រីរូបនេះ ថែមទាំងបង្ហាញពីក្ដីរំភើប ដោយបានទទួលកាដូពីគូស្នេហ៍បណ្ដូលចិត្តដែលជាបាច់ផ្កាលុយ រហូតដល់ទៅ មួយម៉ឺនដុល្លារ ទៀតផង។ 

តាមរយៈនេះ តារាស្រី អៀ ម៉េងលិ បាននិយាយថា៖ 

Happy anniversary ៤months១៧.០១.២៣ យប់មិញរង្វល់ភ្លេចផុស អរគុណផ្កាដ៏មានតម្លៃមួយនេះ ១០k I love u Royce Hy

អៀ ម៉េងលិ

ជាមួយគ្នានេះដែរ ហ្វេនៗជាច្រើន ក៏បានចូលរួមអបអរ និងជូនពរឲ្យក្ដីស្នេហ៍របស់ អ្នកទាំងពីរ កាន់តែមានក្ដីសុខ និងមានភាពផ្អែមល្ហែម រហូតទៅ៕

សូមទស្សនារូបភាពខាងក្រោម៖ 

 អៀ ម៉េងលិ
 អៀ ម៉េងលិ
 អៀ ម៉េងលិ
 អៀ ម៉េងលិ
 អៀ ម៉េងលិ
 អៀ ម៉េងលិ
 អៀ ម៉េងលិ
 អៀ ម៉េងលិ
 អៀ ម៉េងលិ
 អៀ ម៉េងលិ
 អៀ ម៉េងលិ និង គូស្នេហ៍
 អៀ ម៉េងលិ និង គូស្នេហ៍
 អៀ ម៉េងលិ និង គូស្នេហ៍
 អៀ ម៉េងលិ និង គូស្នេហ៍
 អៀ ម៉េងលិ និង គូស្នេហ៍
 អៀ ម៉េងលិ និង គូស្នេហ៍
 អៀ ម៉េងលិ និង គូស្នេហ៍
 អៀ ម៉េងលិ និង គូស្នេហ៍
អៀ ម៉េងលិ( ហៅអូនមី)
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T