ហ្វីលីពីន៖ ការចោលកាកសំណល់ផ្សេងៗ ទៅក្នុងទឹកគឺមានផលប៉ះពាល់យ៉ាងខ្លាំងចំពោះបរិស្ថាន និងសត្វដែលរស់នៅក្នុងទឹក។ ថ្មីៗនេះមានសត្វអណ្ដើកសមុទ្រមួយក្បាលបានងាប់ ក្រោយពីបន្ទោបង់ចេញថង់ផ្លាស្ទិករួច។  គេបានសន្និដ្ឋានថា អណ្ដើកនេះស៊ីថង់ផ្លាស្ទិកជាចំណី ព្រោះស្មានថាថង់ផ្លាស្ទិកជាសត្វត្រីប្រភេទ Jellyfish។

តាមប្រភពបានឲ្យដឹងថា បុរសឈ្មោះArnel បានប្រទះឃើញសត្វអណ្ដើកដែលងាប់នេះ នៅវេលាម៉ោង៥ល្ងាច កាលពីប៉ុន្មានថ្ងៃកន្លងទៅ   ពេលកំពុងដើរតាមឆ្មេរសមុទ្រ នៃកោះ Negros របស់ប្រទេសហ្វីលីពីន។ សត្វអណ្ដើកមានស្នាមប្រេះស្នូកនិងរបួសត្រង់ផ្នែកកន្ទុយ ហើយមានថង់ផ្លាស្ទិកជាប់នៅរន្ធគូថផងដែរ។ សត្វអណ្ដើកមានប្រវែង ៣ហ្វីត និងទំហំ ២ហ្វីត។

ប្រភពដដែលបានឲ្យដឹងទៀតថា គេក៏បានកប់សាកសពរបស់សត្វអណ្ដើកនៅកន្លែងដែលគេបានប្រទះឃើញវា។

គួរបញ្ជាក់ដែរថា សត្វអណ្ដើកតែងតែយល់ច្រឡំថា ថង់ផ្លាស្ទិកជាសត្វត្រីមួយប្រភេទដែលហៅថា Jellyfish៕

សូមទស្សនារូបភាពខាងក្រោម៖

សត្វអណ្ដើកដែលបានស្លាប់
បុរសម្នាក់កំពុងជីកដឺកប់សាកសពអណ្ដើក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]