គូឡាឡាំពួរ៖ នៅក្នុងវីដេអូ បានបង្ហាញអោយឃើញថា មានបុរសម្នាក់ រត់ចេញពីរថយន្ដរបស់ខ្លួន ហើយស្រែកផ្អើលពេញផ្លូវ កណ្ដាលថ្ងៃចែសថា «ជួយផង! ជួយផង! មានខ្មោចនៅក្នុងឡាន»។ 

ខណៈពេលនោះ ក៏មានបុរសម្នាក់បានចតម៉ូតូ ដើម្បីចូលទៅមើលស្ថានភាព ប៉ុន្ដែគាត់មិនបានឃើញខ្មោច ដូចអ្វីដែលបុរសនោះស្រែកទេ។ គួរបញ្ជាក់ដែរថា វីដេអូនេះមានការចែករំលែកពេញលើបណ្ដាញសង្គមហ្វេសបុកនៅទីក្រុងគូឡាឡាំពួរ មានមាតិមួយចំនួនបាននិយាយថា៖

«ប្រហែលជាគាត់មានជំងឺវិកលចរិតហើយ ដែលបណ្ដាលឲ្យគាត់មើលឃើញអ្វីដែលយើងមិនអាចមើលឃើញ គួរតែបញ្ជូនគាត់ទៅមន្ទីរពេទ្យដើម្បីពិនិត្យ»។

ប្រភពព័ត៌មានក៏មិនបានបញ្ជាក់ដែរថា បុរសនោះមានបញ្ហាអ្វីអោយពិតប្រាកដទេ៕

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]