ភ្នំពេញ៖ ព័ត៌មានដ៏កក្រើកនៃវត្តមានតារាចម្រៀងរ៉េបអន្តរជាតិ Kid Ink ក្នុងកម្មវិធីប្រគំតន្ត្រីដ៏ធំមួយរបស់ស្រាបៀរ GANZBERG បាននិងកំពុងតែអង្រួនចិត្តអ្នកគាំទ្រឱ្យរំភើបជាខ្លាំង។ នៅក្នុងនោះ សូម្បីតែតារាចម្រៀងល្បីនៅស្រុកខ្មែរ ក៏កំពុងតែភ្ញាក់ផ្អើល រំភើបផងដែរ ដែលអាចមានឱកាសចូលរួមសម្តែងរួមគ្នាជាមួយតារារ៉េបបរទេសមួយរូបនេះ។

នៅក្នុងនោះ កញ្ញាទេព បូព្រឹក្សបានសរសេរសារលើគណនីហ្វេសប៊ុកជាផ្លូវការរបស់ខ្លួនថា៖ « អូហូចាស ថ្ងៃនោះដឹងតែសប្បាយកប់កប់ម៉ងមោះជាមួយនឹងតារាចំរៀងrapអន្តរជាតិ@kid ink ខ្ញុំក៏ច្រៀងដែរណាថ្ងៃទី៣០ សប្បាយម៉ាអស់ដៃម៉ង សម្រាប់នាងខ្ញុំថ្ងៃនោះមានបទថ្មី២បទ ហើយនឹងការសម្តែងប្លែកអារម្មណ៍ គួរយល់ហើយ ចុះអ្នកទាំងចូលចិត្តបទរបស់ @kid inkមួយណាជាងគេ? »

គួរឱ្យដឹងថា តារារ៉េបដ៏ល្បី Kid Ink នឹងធ្វើការប្រគំតន្ត្រីដ៏ពិសេស នៅក្នុងកម្មវិធីជប់លៀងអបអរទទួលមេដាយ ដល់ទៅ ២ថ្ងៃជាប់ៗគ្នាតែម្តង ដោយថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៩ ធ្វើឡើង Premium Sen Sok និង ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៩ ធ្វើឡើងនៅទីក្រុងកោះពេជ្យ ដើម្បីធ្វើការអបអរសាទរ ស្រាបៀរ GANZBERG ទទួលបានមេដាយមាសកម្រិតពិភពលោក ៣ឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩ និងឈ្នះពានរង្វាន់ស្រាបៀរគុណភាពខ្ពស់បំផុតលំដាប់អន្តរជាតិពី Monde selection ។

សូមចូលរួមអបអរសារទរ ស្រាបៀរហ្គេនស៍បឺគ ឈ្នះមេដាយមាសកម្រិតពិភពលោក ៣ឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩ និងឈ្នះពានរង្វាន់ស្រាបៀរគុណភាពខ្ពស់បំផុតលំដាប់អន្តរជាតិពី Monde selection៕ 

ទេព បូព្រឹក្ស
ជី ដេវីត
ជី ដេវីត និងបូព្រឹក្ស
ជី ដេវីត និងបូព្រឹក្ស
KID INK
សាររបង្ហោះរបស់ បូព្រឹក្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស