ភ្នំពេញ៖ ប្រាកដជាមានទស្សនិកជន មិនតិចនោះទេ បានស្គាល់ពី ពិធីការិនី ដែលមានសម្លេងក្រអួនក្រអៅ ស្ដាប់ហើយមិនជិនណាយ នោះគឺ កញ្ញា ដួង ហ្សូរីដា ទទួលបានប្រជាប្រិយភាពខ្លាំង សូម្បីតែការសម្ដែង។ បើទោះបីជាពេលនេះ តារាសម្ដែងស្រី និងជាពិធីការិនី រូបនេះ ពុំសូវជាលេចមុខនៅលើវិថីសិល្បៈក៏ពិតមែន តែមានទស្សនិកជន ជាច្រើនបាននឹងកំពុងនឹករលឹក ពី សមត្ថភាព របស់នាង ជានិច្ច។

ជាមួយគ្នានេះ កាលពីថ្មីៗនេះ តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព កញ្ញា ឌួង ហ្សូរីដា ត្រូវបានតែងតាំងជាអគ្គរដ្ឋទូតសុច្ឆន្ទៈ តំណាងសមាគមអភិរក្សដំរី ខេត្តរតនគិរី ធ្វើមហាជនមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ព្រោះ នាង មិនដែលបានបង្ហើបរឿងបែបនេះ ពីមុនមកឡើយ។

ជាក់ស្ដែង តាមការសង្កេតរាល់ការបង្ហោះរបស់ នាង នៅលើបណ្ដាញសង្គមក្នុងគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន នោះកញ្ញា ឌួង ហ្សូរីដា ហាក់បីដូចជាមានភាពជោគជ័យខ្លាំងមែនទែន ទាំងការរកស៊ី ការងារសិល្បៈ គួរឲ្យកត់សម្គាល់តែម្ដង។ ដោយជារើយៗ កញ្ញា ឌួង ហ្សូរីដា តែងតែមានដំណើរកម្សាន្តរបស់ខ្លួន ទៅក្រៅប្រទេស ជាមួយនឹងក្រុមគ្រួសារ និងទេសភាពស្អាតៗ។

លើពីនេះទៅទៀតនោះ អ្វីដែលមានការចាប់អារម្មណ៍ខ្លាំងនោះគឺ តារាសម្ដែងស្រី និងជាពិធីការិនីដ៏មានប្រជាប្រិយភាពកញ្ញា ឌួង ហ្សូរីដា ស្ងាត់ពីការកើបលុយលើសង្គមសិល្បៈក៏ពិតមែន តែទ្រព្យសម្បត្តិក្នុងដៃរបស់នាង មិនតិចនោះទេ ។

គួររម្លឹកផងដែរថា ទ្រព្យខ្លួនមាន និងតាមបង្ហោះនោះរួមមានដូចជា ផ្ទះវីឡារស់នៅសព្វថ្ងៃ ខុនដូសម្រាប់ជួល ផ្ទះល្វែង ព្រមទាំងមានហាងលក់ផលិតផលថែរក្សាសម្ផស្សថែមទៀតផង៕

តោះដើម្បីជ្រាបច្បាស់ទៅទស្សនារូបភាពទាំងអស់គ្នា៖

ឌួង ហ្សូរីដា
ឌួង ហ្សូរីដា
ឌួង ហ្សូរីដា
ឌួង ហ្សូរីដា
ឌួង ហ្សូរីដា
ឌួង ហ្សូរីដា
ឌួង ហ្សូរីដា
ឌួង ហ្សូរីដា
ឌួង ហ្សូរីដា
ឌួង ហ្សូរីដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌួង ហ្សូរីដា