ភ្នំពេញ៖ នាយ ហុងដា ដែលជា តារាកំប្លែង ដ៏ពេញនិយម សម្រាប់ទស្សនិកជនជាច្រើនត្រូវបាន គេឃើញថា ហាក់បីដូចជា មានខ្សែជីវិតមួយ ដ៏កម្សត់ គួរឲ្យអាណិត។ ជាក់ស្ដែង លោកទើបតែ ជួបទុក្ខធំ បន្ទាប់ពីបាត់បង់ លោកឱពុក ដែលជាអ្នកមានគុណថែមផងដែរ។

ម៉្យាងទៀត គេឃើញថា នាយ ហុងដា ខិតខំតស៊ូយ៉ាងខ្លាំង ដើម្បីរកប្រាក់ ផ្គត់ផ្គង់ក្នុងជីវភាពគ្រួសារ ដោយមិនខ្លាច ភាពនឿយហត់នោះទេ។ ថ្មីៗនេះ លោកបានបង្កភាពភ្ញាក់ផ្អើលមួយ ដោយបានបង្ហោះ រថយន្តមួយគ្រឿង ដែលទើបតែទិញ និងបង្ហាញអារម្មណ៍រំភើប​ រីករាយយ៉ាងខ្លាំង ចំពោះអ្វីដែល លោកសម្រេចបាន។

លើសពីនេះ បើទោះបីជា រថយន្តមួយគ្រឿងនោះ មិនមែនជារថយន្ត ទំនើបក៏ដោយ តែវាមានតម្លៃណាស់ សម្រាប់នាយ ហុងដា ព្រោះជាប្រាក់ រកបានពីញើសឈាមរបស់លោក សុទ្ធសាធតែម្ដង៕​

រថយន្តថ្មីរបស់ នាយ ហុងដា
នាយ ហុងដា
នាយ ហុងដា
នាយ ហុងដា
នាយ ហុងដា
នាយ ហុងដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហុងដា