ភ្នំពេញ៖ តារាសម្តែងស្រី និងជាអ្នកដឹកនាំរឿងវ័យក្មេងដ៏ពូកែ កញ្ញា ប៊ូ ច័ន្ទដាណែត បច្ចុប្បន្នកាន់តែទទួលបានការគាំទ្រកាន់តែខ្លាំងឡើង ស្របពេលដែលរូបសម្រស់ក៏កាន់តែអំណោយផល និងស្រស់ស្អាតជាងមុន។

យ៉ាងណាមិញប្រិយមិត្តជាច្រើនដែលជាហ្វេនរបស់តារារូបនេះ ប្រាកដជាបានដឹងហើយថា នៅក្នុងវិស័យសិល្បៈ នាងចេះក៏ដូចជាមានដុងសិល្បៈជាច្រើនមុខ មិនថាជាការសម្តែង និងដឹកនាំសម្តែងដ៏ល្អនោះទេ។

តែជាក់ស្តែងកាលពីពេលថ្មីៗនេះ នាងបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយនាងបានបញ្ចេញសម្លេងយ៉ាងពីរោះនៅក្នុងបទ «ទឹកអប់មានពិស»។ នៅក្នុងនោះឃើញថា សម្លេងរបស់នាងពិតជាមានទឹកដម និងពីរោះគួរឲ្យចង់ស្តាប់ មិនចាញ់តារាចម្រៀងអាជីពប៉ុន្មាននោះទេ។

តាមរយៈការច្រៀងជាលើកដំបូងរបស់នាង បានធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរដល់នាងគ្រប់គ្នា ដែលមិនត្រឹមតែចេញសម្តែងតែមួយមុខ តែនាងក៏មានជំនាញច្រៀងបានយ៉ាងពីរោះខ្លាំងយ៉ាងដូច្នោះ៕

សូមធ្វើការស្តាប់សម្លេងដ៏ពីរោះរបស់នាងខាងក្រោមនេះ៖ 

កញ្ញា ប៊ូ ច័ន្ទដាណែត
កញ្ញា ប៊ូ ច័ន្ទដាណែត
កញ្ញា ប៊ូ ច័ន្ទដាណែត
កញ្ញា ប៊ូ ច័ន្ទដាណែត
កញ្ញា ប៊ូ ច័ន្ទដាណែត
កញ្ញា ប៊ូ ច័ន្ទដាណែត
កញ្ញា ប៊ូ ច័ន្ទដាណែត
កញ្ញា ប៊ូ ច័ន្ទដាណែត ច្រៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ូ ច័ន្ទដាណែត