ភ្នំពេញ៖ ខណៈពេលនេះដែរ តារាសម្តែងស្រីដ៏មានប្រជាប្រិយភាពអ្នកនាង នៅ សូនីតា កំពុងតែពរពោះកូនក្នុងផ្ទៃដែលជិតសម្រាលហើយ ដែលនៅក្នុងនោះនាងក៏មានការមើលថែពីស្វាមីយ៉ាងដិតដល់ និងពោរពេញដោយសុភមង្គលកាន់តែខ្លាំងឡើង។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ស្របពេលដែលពរពោះកូនដំបូងខណៈពេលដែលជិតកើត តារាស្រីរូបនេះមិនភ្លេចធ្វើការថតរូបជាអនុស្សាវរីយ៍ទុកទស្សនានៅពេលខាងមុខ ឬក៏ពេលកូនធំ មិនខុសពីតារាដទៃនោះទេ។

ដោយក្នុងនោះនាងបានធ្វើការតែងខ្លួនយ៉ាងស្រស់ស្អាតខ្លាំង គួរឲ្យចង់គយគន់ ជាមួយនឹងរ៉ូបឈុតស្បៃ បញ្ចេញក្បាលពោះ យ៉ាងប្លែកភ្នែកស្រស់ស្អាតដូចព្រះនាង គួរឲ្យសរសើរតែម្តង។ 

ទន្ទឹមនឹងនេះដែរ បណ្តាអ្នកគាំត្រជាច្រើនពិតជាពេញចិត្ត និងបានធ្វើការសរសើរដល់នាងដែល ទោះបីជាកំពុងពរពោះមានកូនក្នុងផ្ទៃយ៉ាងណាក្តី តែសម្រស់នៅតែស្អាតជានិច្ច ជាពិសេសនៅពេលដែលតែងខ្លួនបែបនេះ មើលទៅពិតជាប្លែកភ្នែក៕

រូបភាពពី៖PhotoCity Kid and Family Studio

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

នៅ សូនីតា និងស្វាមី
នៅ សូនីតា ពេលតែងខ្លួនថតជាមួយកូនក្នុងផ្ទៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នៅ សូនីតា