ប្រទេសថៃ៖ បើយើងងាកទៅនិយាយពីតារាចម្រៀងស្រីវ័យក្មេង ដែលកំពុងសាងភាពល្បីល្បាញនៅលើវីថីសិល្បៈ ក្នុងពេលបច្ចុប្បន្ននេះ នោះគឺកញ្ញា ប៉ាច គីមមួយ ទទួលបានប្រជាប្រិយភាពខ្លាំង ពីសំណាក់អ្នកគាំទ្ររបស់ខ្លួន ។

ជាមួយគ្នានេះដែរ តារាចម្រៀងស្រីរូបនេះ ហាក់ដូចជាមានសន្ទុះទីផ្សារសិល្បៈមិនចាញ់តារាៗស្រី ជួរមុខនោះទេ អមជាមួយទេពកោសល្យ រូបសម្រស់ រួមទាំងសម្លេងដល់ពីរោះរបស់នាង មិនជិនណាយឡើយ។

ជារឿយៗ ប៉ាច គីមមួយ តែងតែធ្វើបង្ហោះ ជាមូយនឹងដំណើរកម្សាន្តរបសខ្លួន នៅបណ្ដាញសង្គមទំនាក់ទំនងហ្វេសប៊ុក ទទួលបានការចាប់អារម្មណ៍ ខ្លាំងជាពិសេសពីសំណាក់មិត្តៗយុវវ័យតែម្ដង។

ជាក់ស្ដែង កាលពីថ្មីៗនេះ តារាចម្រៀងស្រីកាត់ចិន ប៉ាច គីមមួយ បានបង្ហោះរូបភាពជាច្រើនពីសកម្មភាពដំណើរកម្សាន្តរបស់ខ្លួន នៅលើទឹកដីប្រទេស ថៃ ក្នុងពេលរាត្រីទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែន ជាមួយនឹងកម្សាន្តលើកនេះ បន្ទាប់ពីតារារូបនេះមានភាពធូរស្បើយពីការងារ។ ជាពិសេស នាងក៏បានតែងខ្លួន យ៉ាងស្រស់ស្អាត តាមរបៀបសាមញ្ញ មិនស៊ិចស៊ី តែមើលទៅគួរឲ្យទាក់ទាញ។

គួររម្លឹកផងដែរថា នេះមិនមែនជាលើកទីមួយនោះទេ ដែលតារាចម្រៀងស្រីវ័យក្មេងដ៏មានប្រជាប្រិយភាពរូបនេះ តែចំណាយពេលវេលារបស់ខ្លួន បែបនេះក្រោយទំនេរពីការងារសិល្បៈ ៕

តោះដើម្បីជ្រាបច្បាស់ទៅ ទស្សនារូបភាពទាំងអស់គ្នា៖

គីមមួយ
គីមមួយ
គីមមួយ
គីមមួយ
គីមមួយ
គីមមួយ
គីមមួយ
គីមមួយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ាច គីមមួយ