ក្រោយទទួលបានការគាំទ្រ និងជឿជាក់ពីអតិថិជនជាបន្តបន្ទាប់ ក្នុងរយៈពេលដ៏ខ្លី បុរីភ្នំពេញថ្មី បានពង្រីក និងប្រកាសលក់គម្រោងថ្មីមួយទៀតហើយ គឺគម្រោង “ដាយមិនផាក” ដែលជាគម្រោងទី១០ នៅតាមបណ្ដោយផ្លូវអង្គតាមិញ តភ្ជាប់ជាមួយផ្លូវ ២០០៤ ។

គម្រោង “ដាយមិនផាក” របស់ បុរីភ្នំពេញថ្មី
គម្រោង “ដាយមិនផាក” របស់ បុរីភ្នំពេញថ្មី
គម្រោង “ដាយមិនផាក” របស់ បុរីភ្នំពេញថ្មី

អ្នកនាង ណាំ ម៉ារី ប្រធានផ្នែកលក់បុរីភ្នំពេញថ្មី បានថ្លែងក្នុងពិធីសម្ពោធគម្រោងទី១០ កាលពីថ្ងៃទី០១ ខែមិថុនាថា៖

អ្នកតំណាងក្រុមហ៊ុន
ការពង្រីកគម្រោងថ្មីនេះ ក៏ដោយសារភាពរីកចម្រើននៃសេដ្ឋកិច្ចជាតិ ពិសេសតម្រូវការរបស់ប្រជាពលរដ្ឋ ទើបនាំឲ្យថ្នាក់ដឹកនាំក្រុមហ៊ុនសម្រេចពង្រីកគម្រោងថ្មី ក្នុងរយៈពេលដ៏ខ្លី បន្ទាប់ពីគម្រោងទី៩ ត្រូវបានសាងសង់ និងដាក់លក់ នៅលើបណ្ដោយផ្លូវតែមួយ កាលពីពេលថ្មីៗ ។

តំណាងក្រុមហ៊ុនដដែលបន្ដថា គម្រោង ដាយមិនផាក បានសាងសង់លើផ្ទៃដីជាង ៣ហិកតា ដែលមានផ្ទះ ១៤៦ផ្ទះ ហើយតម្លៃចាប់ពី ១៧ម៉ឺន ដល់ជាង ៦០ម៉ឺនដុល្លារ ។ ប៉ុន្ដែអ្នកនាងមានជំនឿចិត្តខ្ពស់ក្នុងការលក់គម្រោងថ្មីនេះ ក្នុងរយៈពេលខ្លីប្រមាណ ៦ខែប៉ុណ្ណោះ ព្រោះជាគម្រោងស្ថិតលើទីតាំងអំណោយផលល្អ គួរផ្សំជាមួយការជឿជាក់របស់អតិថិជន ដែលធ្លាប់រស់នៅក្នុងបុរីភ្នំពេញថ្មីពីមុនផងដែរ ។

អ្នកនាង គីម ងីន តំណាងផ្នែកលក់របស់ក្រុមហ៊ុន បានបន្ថែមថា គម្រោងនេះ មានទាំងផ្ទះល្វែង និងវីឡា ដែលគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២០ ខាងមុខ ។ ចំពោះអតិថិជនត្រូវការទិញ អំឡុងពេលកំពុងបុកគ្រឹះ ក្រុមហ៊ុនក៏មានបញ្ចុះតម្លៃ ៣% ទៀតផង ។ តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល ក្រោយក្រុមហ៊ុនប្រកាសលក់ផ្លូវការ សម្រាប់ថ្ងៃសម្ពោធដំបូងនេះ ក្រុមហ៊ុនបានលក់អស់ប្រមាណ ៤០% ឯណោះ ៕

គម្រោង “ដាយមិនផាក” របស់ បុរីភ្នំពេញថ្មី
គម្រោង “ដាយមិនផាក” របស់ បុរីភ្នំពេញថ្មី
គម្រោង “ដាយមិនផាក” របស់ បុរីភ្នំពេញថ្មី
គម្រោង “ដាយមិនផាក” របស់ បុរីភ្នំពេញថ្មី
គម្រោង “ដាយមិនផាក” របស់ បុរីភ្នំពេញថ្មី
គម្រោង “ដាយមិនផាក” របស់ បុរីភ្នំពេញថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]