កូរ៉េខាងត្បូង៖សមាជិកក្រុម តារាចម្រៀងកូរ៉េ ដ៏ល្បីឈ្មោះ Blackpink គឺកញ្ញា Jennie ដែលទទួលបាន ការគាំទ្រខ្លាំង តាមរយៈបទចម្រៀង ជាច្រើនបទ អមដោយរូបសម្រស់ ដ៏គួរឲ្យ ស្រលាញ់ទៀតនោះ ធ្វើឲ្យកេរ្តិ៍ឈ្មោះ របស់នាង ល្បីល្បាញជាសកលលោក ផងដែរ។

បើទោះបីជា ប្រិយមិត្តរាល់គ្នា ធ្លាប់តែឃើញ Jennie មានការ Make Up ក្រាស់ៗបែបណាក្ដី ប៉ុន្តែនាងនូវតែ មានភាពស្រស់ស្អាត ទោះបីជា ការផាត់មុខបែបស្រាលក៏ដោយ។ ជាក់ស្ដែង មានរបស់ ៣យ៉ាង ដែលតារាកូរ៉េរូបនេះ មិនអាចភ្លេចបាន ដើម្បីបង្កើនសម្រស់ នៅលើផ្ទៃមុខ នោះឡើយ។ 

១៖ ការគូសចិញ្ចើម

ទោះបីជា មិនមានការផាត់មុខ ក៏ដោយចុះ តែ Jennie មិនអាចភ្លេច ការគូសចិញ្ចើមនោះឡើយ ព្រោះថាចិញ្ចើម ជាផ្នែកមួយ ដ៏សំខាន់លើផ្ទៃមុខ ព្រមទាំងអាច បង្កើនភាពទាក់ទាញផងដែរ។ 

Jennie ពេលផាត់មុខបែបស្រាលៗ

២៖ម្សៅទ្រនាប់

ជាក់ស្ដែង រាល់ពេលដែល Jannie មានការសម្ដែង លើឆាកតន្រ្ដីនានា នាងតែងតែប្រើម្សៅក្រាស់ៗ ជាប្រចាំ ដែលមិនមែន ជាចំណង់ចំណូល ចិត្តនាងនោះទេ។ ហេតុនេះហើយទើប រាល់ពេល ក្នុងជីវិតប្រចាំថ្ងៃ ជាធម្មតា នាងនិយម ប្រើតែ ម្សៅទ្រនាប់មួយគឺ គ្រប់គ្រាន់ហើយ ដែលសាកសមបំផុត សម្រាប់នារី ដែលមានសម្រស់ស្រស់ស្អាត ពីកំណើត ដូចជានាង។

Jennie ពេលផាត់មុខបែបស្រាលៗ

៣៖ក្រែម និងគូល័រផាត់ថ្ពាល់

ម៉្យាងទៀត របស់សំខាន់ បំផុតដែល Jennie មិនអាចខ្វះបាននោះគឺ ក្រែមពណ៌ផ្កាឈូក ឬក្រហម ដែលជាពណ៌ ចំណូលចិត្ត របស់នាង។ លើសពីនេះ ទោះយ៉ាងណា ក៏នាងមិនភ្លេច គូល័រថ្ពាល់ ពណ៌ទឹកក្រូចស្រាលៗ ដើម្បីមើលទៅ មានភាពស្រស់ថ្លានោះឡើយ៕

Jennie ពេលផាត់មុខបែបស្រាលៗ
Jennie ពេលផាត់មុខបែបស្រាលៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]