ភ្នំពេញ៖ តារាសម្តែងស្រីដ៏មានប្រជាប្រិយភាពអ្នកនាង ចនច័ន្ទ លក្ខិណា ត្រូវបានគេដឹងថា នាងបានធ្វើការឈរលើវិថីសិល្បៈ អស់ពេលជាច្រើនឆ្នាំមកហើយ ដែលបច្ចុប្បន្ននេះនាង នៅតែទទួលបានការចាប់អារម្មណ៍ និងមានហាងឆេងខ្ពស់គួរឲ្យសរសើរដដែល។

ដោយសារតែភាពល្បីល្បាញ និងសមត្ថភាពល្អ នាងក៏បានឈរឈ្មោះល្បីខ្លាំងនៅក្នុងវិថីនេះ ក្រោមការជ្រោមជ្រែង និងជួយពីឪពុកម្តាយ របស់តារាចម្រៀងវ័យក្មេង លោកនីកូ ដែលបណ្តាអ្នកគាំទ្រជាច្រើន ពិតជាមិនទាន់បានដឹង និងជ្រាបនៅឡើយនោះទេ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះដែរ តារាស្រីរូបនេះ ក៏បានទៅសួរសុខទុក្ខដល់ម្តាយឪពុករបស់លោក នីកូ ដែលកំពុងតែសម្រាកព្យាបាល នៅមន្ទីរពេទ្យ ខណៈពេលដែលឪពុកលោកបានធ្លាក់ខ្លួនឈឺ។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឹ តារាស្រីរូបនេះ បានធ្វើការរៀបរាប់ពីទំនាក់ទំនងយ៉ាងស្និទ្ធស្នាល ថែមទាំងហៅឪពុកម្តាយរបស់តារាប្រុសរូបនេះ ថាជាអ្នកមានគុណទី២ផងដែរ។

ជាមួយគ្នានេះ នាងក៏បានរៀបរាប់យ៉ាងច្រើន ទើបធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរដល់នាង ដែលមិនភ្លេចអ្នកមានគុណ ដែលខំជួយឲ្យខ្លួនមានឈ្មោះល្បីមកដល់ពេលនេះ៕

សូមទស្សនរូបភាពខាងក្រោមនេះ៖  

សាររបស់ចន ច័ន្ទលក្ខិណា
ចនច័ន្ទ លក្ខិណា
ចនច័ន្ទ លក្ខិណា
នីកូ
ឪពុកម្តាយនីកូ
ចនច័ន្ទ លក្ខិណា ទៅសួរសុខទុក្ខឪពុក នីកូ
ចនច័ន្ទ លក្ខិណា ទៅសួរសុខទុក្ខឪពុក នីកូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ