ថៃ៖ ថ្មីៗនេះ Vichuda Pindum បានក្លាយជា ប្រធានបទដ៏ ក្ដៅគគុកមួយ ពាក់ព័ន្ធនឹងការកែសម្រស់ នៅឯប្រទេសកូរ៉េ​ របស់នាងផងដែរ។ តាមពិតទៅ ការកែសម្ផស្ស ត្រូវបានគេ ចាត់ទុកថា ជារឿងសាមញ្ញ បាត់ទៅហើយ សព្វថ្ងៃនេះ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ការវះកាត់កែមុខមាត់របស់ Vichuda Pindum លើកនេះ ហាកបីដូចជាទទួលបាន ភាពជោគជ័យយ៉ាងខ្លាំង។

លើសពីនេះ ក្រោយពី តារាស្រីរូបនេះ បើកបង្ហាញនូវ មុខមាត់ពិត សារជាថ្មីរួចមក បានធ្វើឲ្យមហាជន ភ្ញាក់ផ្អើលគ្រប់ៗគ្នា ដែលមានការ ប្រែប្រួលយ៉ាងខ្លាំងមើលសឹងតែមិនស្គាល់។ គួរបញ្ជាក់ថា Vichuda Pindum មានវ័យ៤២ឆ្នាំហើយ ក៏ប៉ុន្តែក្រោយពីមាន ការកែកុនរួចមក មើលទៅដូចជា ក្មេងជាងវ័យ រហូតដល់ទៅ២០ឆ្នាំឯណោះ។

ដោយឡែក នាងក៏បាន បង្ហាញពីរូបភាព ជាច្រើនសន្លឹក ដែលបង្ហាញពី ដំណើរការនៃការកែសម្រស់ រហូតទទួលបាន ជោគជ័យមួយនេះ ដោយត្រូវឆ្លងកាត់​​ រយៈពេលជាយូរ និងមានលំបាកខ្លះ ទម្រាំបាន ស្រស់ស្អាតបែបនេះ។

នាងបានបញ្ជាក់ថា ពេលនោះ មានការកែកុន ជាច្រើនកន្លែងកន្លែង ដូចជា ចាក់បំពេញសាច់ថ្ងាស មាត់ និងការបូម បញ្ចេញខ្លាញ់ ក្រោមភ្នែកផងដែរ ជាហេតុធ្វើឲ្យនាងមាន សម្រស់ស្រស់ស្អាត ក្មេងជាងវ័យ៕

ចង់ដឹងថា សម្រស់របស់ Vichuda Pindum មានភាពប្រែប្រួលបែបណា តាមដានទស្សនារូបភាពខាងក្រោម៖

Vichuda Pindum ពេលមិនទាន់កែសម្រស់
Vichuda Pindum ក្រោយកែសម្រស់ថ្ងៃទី១
Vichuda Pindum ក្រោយកែសម្រស់ថ្ងៃទី៥
Vichuda Pindum ក្រោយកែសម្រស់ថ្ងៃទី៩
Vichuda Pindum ក្រោយកែសម្រស់ក្នុងអាទិត្យទី៥
Vichuda Pindum ក្រោយកែសម្រស់បាន២ខែ
Vichuda Pindum បច្ចុប្បន្ន
Vichuda Pindum បច្ចុប្បន្ន
Vichuda Pindum បច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]