ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាប បានរួចមកហើយពីបទចម្រៀង«សង្សារមួយខែពីរខែ»របស់ អ្នកនាង ពេជ្រ សោភា ដែលជាតារាចម្រៀងស្រីលំដាប់មួយរូប ក្នុងផលិតកម្ម រស្មីហង្សមាស ដែលបានចេញកាលពីពេលថ្មីៗនេះ ទទួលបានការគាំទ្រពីសំណាក់មិត្តៗយុវវ័យខ្លាំងមែនទែន ។

ជាក់ស្ដែង នៅយប់មិញ MVបទចម្រៀងថ្មី«សង្សារមួយខែពីរខែ»របស់អ្នកនាង ពេជ្រ សោភា បានចេញជាផ្លូវការហើយ ធ្វើឲ្យបណ្ដាអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនឹងការដឹកនាំសាច់រឿងយ៉ាងល្អ ចាក់ដោតដល់ស្នេហាយុវវ័យខ្លាំងតែម្ដង ។ 

នៅក្នុងបទចម្រៀងនោះផងដែរ បានបង្ហាញពីសកម្មភាពស្នេហារបស់មនុស្សពីរនាក់ ដែលមិនស្រលាញ់គ្នាតាមអារម្មណ៍ មិនបានយូរនោះទេ ធ្វើបទចម្រៀងរបស់ អ្នកនាង ពេជ្រ សោភា មួយនេះមានការគាំទ្រខ្លាំង។

គួររម្លឹកផងដែរថា ស្ទើរតែគ្រប់បទចម្រៀងទាំងអស់របស់ អ្នកនាង ពេជ្រ សោភា ដែលជាតារាចម្រៀងស្រីក្នុងផលិតកម្ម រស្មីហង្សមាសដ៏មានប្រជាប្រិយភាព រូបនេះសុទ្ធតែទទួលបានគាំទ្រ ខ្លាំងទាំងអស់ ពីបណ្ដាហ្វេនៗរបស់ខ្លួន ៕

សូមទស្សនាវីដេអូខាងក្រោម៖

ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
សកម្មភាពក្នុងMVថ្មី របស់ ពេជ្រ សោភា
សកម្មភាពក្នុងMVថ្មី របស់ ពេជ្រ សោភា
សកម្មភាពក្នុងMVថ្មី របស់ ពេជ្រ សោភា
សកម្មភាពក្នុងMVថ្មី របស់ ពេជ្រ សោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា