ភ្នំពេញ៖ ពិធីអាពាហ៍ពិពាហ៍របស់អ្នកផលិតកម្មវិធីរបស់ MyTV  វីជេ សុភា និងតារាសម្តែងស្រី  ណូ ម័រ ត្រូវបានបញ្ចប់ទៅដោយភាពសប្បាយរីករាយ ព្រមទាំងមានភ្ញៀវកិត្តិយស និងមិត្តរួមអាជីពក្នុងសិល្បៈចូលរួមយ៉ាងច្រើនកុះករផងដែរ។

ដោយឡែក កញ្ញា អ៊ឹម ដាលីស ដែលជាតារាសម្តែង ព្រមទាំងជាមិត្តជិតស្និទ្ធរបស់ ណូ ម័រ បានបញ្ចេញសារមួយនៅលើហ្វេសប៊ុករបស់ខ្លួន បង្ហាញពីអារម្មណ៍របស់ខ្លួនចំពោះ ណូ ម័រ និងស្វាមី ព្រមទាំងអបអរសាទរថ្ងៃពិសេសរបស់អ្នកទាំងពីរផងដែរ។

តួឯកស្រីបទ «ខ្ញុំអ្នកស្វាយរៀង« រូបនេះបានសរសេរថា៖ «និយាយចុះនិយាយឡើងនៅតែមិនអស់ចិត្តហេតុអីគាត់មានលិឍមុនខ្ញុំ ថៃ្ងនេះចង់និយាយពីរអារម្មណ៏ពិត ពីរមុនមិនដែរគិតថាពួកយើងស្គាល់គ្នាមកដល់សព្វថៃ្ងទេ តែលូវពួកយើងទាំងអស់គ្នាស្គាល់គ្នារហូតប្រាំបួនឆ្នាំហើយ ខ្ញុំគ្រាន់តែជាអ្នកធម្មតាមិនមានអី្វប៉ុនែ្តគាត់លើសជាងខ្ញុំគ្រប់យ៉ាង តែគាត់ព្រមទទួលខ្ញុំធ្វើជាមិត្តណែនាំឲ្យស្គាល់មិត្តគ្រប់គ្នាដូចខាងក្រោម គាត់នៅកែ្បរខ្ញុំពេលដែលខ្ញុំគ្មានអ្នកណាទាំងអស់កំដរខ្ញុំគ្រប់ពេល លើសពីបងប្អូនខ្ញុំ គាត់តែងតែយកអសារគ្រួសារខ្ញុំពេលដែលប៉ាខ្ញុំឈឺ ប៉ាខ្ញុំចែកឋាន មានតែគាត់ដែរនៅកែ្បរខ្ញុំ តែងតែលើកទឹកមិត្តម្នាក់នេះគ្រប់ពេល ថៃ្ងនេះអារម្មណ៏ខ្ញុំរំភើបខ្លាំងដែរបានឃើញមិត្តសម្លាញ់ខ្ញុំពោរពេញដោយស្នាមញញឹមដែលមិនអាចបំភ្លេចបាន ថៃ្ងដែលពិសេសសម្រាប់ជីវិតរបស់គាត់ អរគុណគ្រប់យ៉ាងសម្រាប់ការណែនាំរឿងល្អៗជាច្រើនកន្លងមកសម្រប់មិត្តម្នាក់នេះ ជូនពរមិត្តនឹងបងប្រុស ស្រលាញ់គ្នាដល់ចាស់កោងខ្នង ជួបអី្វដែរល្អៗ សូមឲ្យមានតែស្នាមញញឹមជារៀងរហូតណា My Besties ណូ ម័រ»។

ក្រោយពីបានអានសារដ៏មានអត្ថន័យនេះរួច ទើបដឹងថាតារាស្រីទាំង២នេះពិតជាមានភាពស្និទ្ធស្នាល និងស្រលាញ់គ្នាខ្លាំង ថែមទាំងធ្លាប់ឆ្លងកាត់រឿងជាច្រើនជាមួយគ្នា តអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែមិត្តភាពនៅតែល្អបែបនេះដដែល៕

សូមទស្សនារូបភាពខាងក្រោម៖ 

ណូម័រ និងស្វាមី
ណូម័រ និងស្វាមី
តារាសម្តែង ដាលីស
តារាសម្តែង ដាលីស និងណូម័រ
តារាសម្តែង ដាលីស ក្នុងថ្ងៃមង្គលណូម័រ
តារាសម្តែង ដាលីស ក្នុងថ្ងៃមង្គលណូម័រ
តារាសម្តែង ដាលីស ក្នុងថ្ងៃមង្គលណូម័រ
តារាសម្តែង ដាលីស ក្នុងថ្ងៃមង្គលណូម័រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]