ភ្នំពេញ៖ កាលពីម្សិលមិញ តារាចម្រៀងប្រចាំផលិតកម្មថោន លោក ខេម បានបញ្ចេញបទថ្មីរបស់ខ្លួនមួយបទ មានចំណងជើងថា “ពុកខុសហើយកូន” ដែលជាលំនាំបទដើម “កំពូលភ្នំស្រួច”

យ៉ាងណាមិញ សម្រាប់បទចម្រៀងមួយបទដែលទើបតែចេញក្តៅៗនេះដែរ កំពុងតែទទួលការគាំទ្រខ្លាំងមែនទែន ព្រោះថាបទចម្រៀងមួយបទនេះ ពិតជាកម្សត់រៀបរាប់ពី ឪពុកដែលទទួលស្គាល់កំហុស ប្រើប្រាស់គ្រឿងញៀន ធ្វើបាបប្រពន្ធ និងថែមទាំងរំលោភកូនស្រីបង្កើតរបស់ខ្លួន ដែលធ្វើឲ្យអ្នកគាំទ្រស្តាប់ហើយ ស្ទើរតែស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន។

លើសពីនេះ អ្វីដែលពិសេសជាងនេះទៅទៀតនោះ សម្រាប់បទ “ពុកខុសហើយកូន” គឺជាព្រះរាជនិពន្ធទំនុកច្រៀងដោយ ព្រះអង្គម្ចាស់ ឌួង សុវណ្ណរ័ត្ន ហៅតាប៉ក់។

យ៉ាងណាក្តី បទថ្មីដ៏កម្សត់នេះ កំពុងមានសន្ទុះការគាំទ្រយ៉ាងខ្លាំង ដោយត្រឹមតែរយៈពេលមួយថ្ងៃ មានអ្នកចូលមើលលើបណ្តាញសង្គម រាប់សែនដង ជាមួយនឹងទទួលបានពាក្យសរសើរយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រផងដែរ៕

ចង់ជ្រាបច្បាស់ថាបទថ្មីរបស់ ខេម កម្សត់បែបណា តោះទៅស្តាប់ទាំងអស់គ្នា៖ 

ខេម
បទ “ពុកខុសហើយកូន”
បទ “ពុកខុសហើយកូន”

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេម