កូរ៉េខាងត្បូង៖ Rose ជាសមាជិកដ៏លេចធ្លោ ម្នាក់ប្រចាំក្រុមK-Popដ៏ល្បី Blackpink ដែលមានភាព ទាក់ទាញតាមរយៈ សម្រស់ដ៏គួរឲ្យស្រលាញ់ និងទេពកោសល្យសិល្បៈដ៏ស្ចារ្យផងដែរ។ មួយវិញទៀត គេឃើញថា សមាជិកទាំងអស់នៃក្រុម Blackpink មានភាពមមាញឹកខ្លាំង ជាមួយការងារសិល្បៈ ដោយមានការសម្ដែងតន្ដ្រីតាមប្រទេសក្រៅជាញឹកញាប់។

ថ្មីៗនេះ ក្រុមBlackpink បានបង្ហាញវត្តមាន នៅឯអាកាសយានដ្ឋានមួយប្រចាំប្រទេសកូរ៉េ ដើម្បីទៅចូលរួមសម្ដែងតន្ដ្រី និងជួបជុំហ្វេនៗរបស់ពួកគេ នៅឯប្រទេសហូឡង់។ ប៉ុន្តែនៅមុនពេលចេញដំណើរ មានប្រិយមិត្តជាច្រើន បានសំណូមពរ ថតូបជាអនុស្សាវរីយ៏ ជាមួយក្រុមតារាមួយនេះ។

ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៏ខ្លាំងនោះ គឺRose បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលខ្លាំង តាមរយៈសម្រស់ធម្មជាតិរបស់នាង ដោយនៅតែរក្សា ភាពស្រស់ស្អាត និងគួរឲ្យទាក់ទាញបានដដែល បើទោះបីជា នាងមិនបាន មានការផាត់មុខក្រាស់ៗបែបណាក្ដី។

នាពេលនោះដែរ Rose ស្ថិតក្នុងសភាពយ៉ាងសាមញ្ញបំផុត ជាមួយផ្ទៃមុខដ៏ស្រស់ថ្លា ព្រមទាំងស្នាមញញឹមដ៏ស្រស់បំព្រង និងមានស្ទាយ៏សម្លៀកបំពាក់ ដោយពាក់អាវយឺតខ្លី ជាមួយខោជើងវែង ដែលមើលទៅធម្មតាៗ តែមានភាពលេចធ្លោជាងសមាជិកដទៃទៀត៕

Rose
Rose
Rose
Rose
Rose
Rose
សមាជិកទាំងអស់នៃក្រុមBlackpink

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]