ភ្នំពេញ៖អ្នកនាង មាស សុខសោភា បានធ្វើដំណើរទៅប្រទេសកាណាដា ដើម្បីបំពេញការងារ និងរស់នៅជាមួយស្វាមី ជាហេតុធ្វើឲ្យប្រិយមិត្ត លែងបានឃើញវត្តមាន របស់នាងនៅស្រុកខ្មែរទៀតនោះឡើយ។

លើសពីនេះ មាស សុខសោភា តែងតែបង្ហាញពីសុខទុក្ខ របស់នាងនៅលើទឹកដីដ៏ឆ្ងាយពីប្រទេសកំណើត ព្រមទាំងបាននិយាយពីអារម្មណ៏ ដែលនឹករឮកដល់ក្រុមគ្រួសារ មិត្តរួមអាជីព ព្រមទាំងអ្នកគាំទ្រនៅប្រទេសខ្មែរ ជាប្រចាំផងដែរ។

ជាក់ស្ដែង នៅថ្ងៃនេះដែលជាថ្ងៃ ពិធីអាពាហ៏ពិពាហ៏របស់មិត្តរួមអាជីព យ៉ាងជិតស្និទ្ធរបស់នាង គឺតារាចម្រៀងដ៏ល្បី ឱក សុគន្ធកញ្ញា និង លោកអឹុង សុខលី មហាជនទូទៅមិនបានឃើញវត្តមានរបស់មាស សុខសោភា នោះឡើយ។ ស្រាប់តែ មាស សុខសោភា បានបង្ហោះសារដ៏មានអត្ថន័យក្ដុកក្ដួល ផ្ញើទៅដល់ឱក សុគន្ធកញ្ញា និងមានការសោកស្ដាយយ៉ាងខ្លាំងដែលមិនអាចចូលរួម ថ្ងៃពិសេសរបស់មិត្តរួមអាជីព ដ៏ជិតស្និទ្ធម្នាក់នេះ។

ជាពិសេស សារដ៏មានអត្ថន័យជ្រាលជ្រៅ បានរៀបរាប់ពី អនុស្សាវរីយ៏របស់ អ្នកទាំងពីរដែលធ្លាប់ឆ្លងកាត់ជាមួយគ្នា ទាំងពីពេលចូលសិល្បៈដំបូង និង ពេលវេលាដែល ធ្លាប់សប្បាយ និងលំបាកជាមួយគ្នា ដែលធ្វើឲ្យអ្នករាល់គ្នាឃើញហើយ មិនសរសើរមិនបានពីភាពតស៊ូដ៏ជូរចត់ និងការស្រលាញ់គ្នាដូចបងប្អូន របស់ពួកគេ៕

មាស សុខសោភា និង ឱក សុគន្ធកញ្ញា
សារដែលមាស សុខសោភា សរសេរឲ្យឱក សុគន្ធកញ្ញា
មាស សុខសោភា និង ឱក សុគន្ធកញ្ញា
មាស សុខសោភា និង ឱក សុគន្ធកញ្ញា
មាស សុខសោភា និង ឱក សុគន្ធកញ្ញា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា