ភ្នំពេញ៖ នាពេលនេះដែល បណ្តាអ្នកគាំទ្រជាច្រើនកំពុងតែនាំគ្នាធ្វើការតាមដាន ជាមួយនឹងថ្ងៃជ័យដ៏ល្អរបស់តារាចម្រៀងដ៏មានប្រជាប្រិយភាព ឱក សុគន្ធកញ្ញា ដែលបានធ្វើការរៀបការនៅក្នុងថ្ងៃនេះ មានការចូលរួមយ៉ាងអធិកអធម ពីសំណាក់ភ្ញៀវកិត្តិយសជាច្រើន។

ជាក់ស្តែងប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា កាលពីម្សិលមិញនេះជាថ្ងៃចូលរោងជ័យ តារាស្រីរូបនេះបានធ្វើការរៀបចំគ្រឿងអលង្ការតម្លៃរាប់ម៉ឺនដុល្លារពណ៌បៃតង ពាក់ក្នុងថ្ងៃមង្គលរបស់ខ្លួន ធ្វើឲ្យបណ្តាអ្នកគាំទ្ររំភើបជំនួសនាងយ៉ាងខ្លាំង។

តែនៅក្នុងពេលនេះដែរ នាងក៏បានធ្វើការបង្ហាញខ្លួនក្នុងពិធីកាត់សក់ ក្នុងសម្លៀកបំពាក់ប្រពៃណីពណ៌យ៉ាងស្រស់ស្អាត តែអ្វីដែលគួរចាប់អារម្មណ៍នោះគឺ គ្រឿងអលង្ការនៅលើខ្លួនរបស់នាងដែលមានតម្លៃថ្លៃ ខ្សែកមួយខ្សែដាំត្បូងធំៗនោះមានតម្លៃ ៤២,០០០ដុល្លារ និងក្រវិលមួយគូ ១២,៣០០ដុល្លារ។

ក្រោយពីបានដឹងបែបនេះ បណ្តាអ្នកគាំទ្រជាច្រើនពិតមិននឹកស្មានថា ការតារាស្រីរូបនេះម្តងបានចំណាយទៅលើការតុបតែងខ្លួន គ្រឿងលំអរ យ៉ាងស្រស់ស្អាត និងមានតម្លៃសុទ្ធតែថ្លៃៗបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេ៖

ឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា ក្នុងថ្ងៃមង្គល
ឱក សុគន្ធកញ្ញា ក្នុងថ្ងៃមង្គល
ឱក សុគន្ធកញ្ញា ក្នុងថ្ងៃមង្គល
ឱក សុគន្ធកញ្ញា ក្នុងថ្ងៃមង្គល
ឈុតគ្រឿងអលង្ការឱក សុគន្ធកញ្ញា ក្នុងថ្ងៃមង្គល
ឈុតគ្រឿងអលង្ការឱក សុគន្ធកញ្ញា ក្នុងថ្ងៃមង្គល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា