ភ្នំពេញ៖ ក្រោយបានប្រែក្លាយ ទៅជាតារាចម្រៀងឯករាជ្យ ឃើញថាសន្ទុះនៅក្នុងការគាំទ្ររបស់តារាចម្រៀងលោកងួន ចាន់ដេវីត កានតែជោគជ័យខ្លាំងឡើង រហូតពេលនេះមានការបើកជាក្រុមផលិតកម្មផ្ទាល់ខ្លួន ត្រូវការរើសអ្នកចម្រៀងជាបន្តបន្ទាប់។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ លោកបានធ្វើការបង្ហាញ នូវតារាចម្រៀងស្រី ជា សុភ័ក្រនីន ម្តងរួចមកហើយ ដែលមានសមត្ថភាពនៅក្នុងការងារសិល្បៈ ខ្លាំងមិនធម្មតានោះទេ។ តែមុននេះបន្តិច តារាប្រុសរូបនេះបានធ្វើការបង្ហាញមុខសមាជិក Dit Way Nation របស់ខ្លួនបន្តទៀត ដែលធ្វើឲ្យអ្នកគាំទ្រពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ដោយសារតែសមាជិកថ្មីមួយរូបនោះ មានឈ្មោះថា ឆៃដា ពិសិដ្ឋ ដែលត្រូវបានគេដឹងថាគឺជាក្មួយប្រុស របស់កំពូលតារាចម្រៀងលោកព្រាប សុវត្ថិ ផងដែរ។ ចំណែកឯសមត្ថភាពសមាជិកថ្មីរូបនេះ ពិតជាច្រើនមិនធម្មតា ដែលអាច ច្រៀង និងផលិតបទភ្លេងថ្មី និងចង្វាក់ POP R&B HIP HOP។

ទន្ទឹមនឹងនេះដែល បណ្តាអ្នកគាំទ្រជាច្រើនពិតជារំភើបនៅក្នុងចិត្ត និងទន្ទឹងរង់ចាំមើលសមត្ថភាពការបញ្ចេញចម្រៀងរបស់ តារាប្រុសរូបនេះនៅក្នុងសមាជិក DitWay Nation របស់ ដេវីត៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ងួន ចាន់ដេវីត
ងួន ចាន់ដេវីត
ងួន ចាន់ដេវីត
ព្រាប សុវត្ថិ
ក្មួយប្រុសព្រាប សុវត្ថិ ឆៃដា ពិសិដ្ឋ
ក្មួយប្រុសព្រាប សុវត្ថិ ឆៃដា ពិសិដ្ឋ
ឆៃដា ពិសិដ្ឋ ចូលសមាជិកDitWay Nation
ឆៃដា ពិសិដ្ឋ ចូលសមាជិកDitWay Nation

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត