ភ្នំពេញ៖ ប្រាកដជាទស្សនិកជនបានជ្រាបរួចមកហើយ ពីទំនាក់ទំនងរឿងរ៉ាវស្នេហារវាងកំលោះសង្ហា លី វ៉ាហេទ និងមេម៉ាយចាយរាង ថែមទាំងជាតារាសម្ដែងស្រីល្បីឈ្មោះអ្នកនាង សុខ សោម៉ាវត្តី ជាក់ជាមិនខាន។

ជាមួយគ្នានេះដែរ គូស្នេហ៍ខុសអាជីពមួយគូនេះ តែងតែបង្ហាញភាពផ្អែមល្ហែម និងទំនាក់ទំនងយ៉ាងស្អិតរមួត នៅលើបណ្ដាញសង្គមនាពេលកន្លងមក ដោយទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែន។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយ ក្រោយពេលឃើញ គណនីហ្វេសប៊ុកផ្លូវការរបស់តារាសម្ដែងស្រី អ្នកនាង សុខ សោម៉ាវត្តី និងកីឡាករបាល់ទាត់លោក លី វ៉ាហេទ បានបង្ហោះរូបភាពជាច្រើនធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំង ជាមួយនឹងដំណើរកម្សាន្តរបស់ពួកគេ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំង ជាងនេះទៅទៀតនោះ គឺភាពកំប្លុកកំប្លែង និងចរិតរបស់អ្នកនាង សុខ សោម៉ាវត្តី និង លោក លី វ៉ាហេទ មើលទៅពិតជាចុះសម្រុងគ្នាតែម្ដង ។

ក្នុងការបង្ហោះនោះផងដែរ មេម៉ាយចាយរាងវ័យក្មេង អ្នកនាង សុខ សោម៉ាវត្តី ក៏បានសរសេថា៖ «ធ្វើបានគ្រប់យ៉ាងឲ្យតែខាងស្រីញញឹម ខឹងមិនដែលបាន10នាទីទេលោកព្រះ» ។ ដោយទាំងអស់នេះ អាចបញ្ជាក់បានថា ចំណងស្នេហារបស់អ្នកទាំងពីរ ពិតជាមានភាពរឹងមាំ និងសុភមង្គលខ្លាំងតែម្ដង៕

តោះដើម្បីជ្រាបច្បាស់ ទស្សនារូបភាពទាំងអស់គ្នា៖

សុខ សោម៉ាវត្តី និង លោក លី វ៉ាហេទ
សុខ សោម៉ាវត្តី និង លោក លី វ៉ាហេទ
សុខ សោម៉ាវត្តី និង លោក លី វ៉ាហេទ
សុខ សោម៉ាវត្តី និង លោក លី វ៉ាហេទ
សុខ សោម៉ាវត្តី និង លោក លី វ៉ាហេទ
សុខ សោម៉ាវត្តី និង លោក លី វ៉ាហេទ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី