ភ្នំពេញ៖ ដូចដែលប្រិយមិត្តជ្រាបរួចមកហើយថា កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ខេមរៈ សិរីមន្ត បានផ្អាកពីការងារសិល្បៈ ដោយមិនទទួលឡើងឆាកតន្ត្រីណាទាំងអស់រយៈពេល ១០០ ថ្ងៃ ដើម្បីកាន់ទុក្ខប្អូនស្រីកញ្ញា ខេមរៈ ស្រីពៅ។

យ៉ាងណាមិញ មកទល់ពេលនេះ ការកាន់ទុក្ខរបស់តារាចម្រៀងរូបនេះចំពោះប្អូនស្រីត្រូវបានបញ្ចប់ ដោយកាលពីម្សិលមិញនេះ រូបលោកបានបង្ហាញវត្តមានលើឆាកតន្ត្រីជាលើកដំបូង ក្រោយពីកាន់ទុក្ខ ១០០ ថ្ងៃ ដែលធ្វើឲ្យទស្សនិកជន ក៏ដូចជាអ្នកគាំទ្ររំភើបចិត្ត ខ្លាំងមែនទែន។

មិនត្រឹមតែប៉ុណ្ណោះ សម្រាប់ការវិលត្រលប់លើកនេះផងដែរ លោក ខេមរៈ សិរីមន្ត កាន់តែមានរូបរាងសង្ហាទ្វេមួយកម្រិតទៀត ដោយរូបលោកថែមទាំងសម្តែង​លើឆាករាំដោះអាវថែមទៀតផង។

ទោះជាយ៉ាងណាក្តី លោក ខេមរៈ សិរីមន្ត បាននិយាយថា នេះគឺជាលើកទីមួយហើយដែលរូបលោកផ្អាកការងារសិល្បៈរយៈពេលយូរយ៉ាងនេះ ហើយរូបលោកពិតជានឹកអ្នកគាំទ្ររបស់ខ្លួនខ្លាំងមែនទែន៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត