ភ្នំពេញ៖ បច្ចុប្បន្ននេះ បើទោះជាវ័យរបស់ពិធីការិនីអ្នកនាង ខៀវ សានសាណា កាន់តែជ្រេបន្តិចមែន ក៏ប៉ុន្តែបើនិយាយពីសម្រស់ និងប្រជាប្រិយភាពរបស់តារាស្រីរូបនេះវិញ នៅតែដដែល និងមិនថយចុះនោះទេ។

ដោយឡែក បើក្រឡេកមកមើលជីវិតឯកជនរបស់អ្នកនាង ខៀវ សានសាណា វិញ កាលពីប៉ុន្មានម៉ោងមុននេះ នាងបានបង្កការភ្ញាក់ផ្អើលដល់អ្នកលេងបណ្តាញសង្គមខ្លាំងមែនទែន ក្រោយឃើញនាងបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពីពិធីខួបកំណើតក្មួយស្រីបង្កើតរបស់ខ្លួន។

ក្នុងនោះដែរ អ្វីដែលធ្វើមហាជន ក៏ដូចជាអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍នោះ គឺក្មួយស្រីរបស់អ្នកនាង ខៀវ សានសាណា ពិតជាមានសម្រស់ស្រស់ស្អាតខ្លាំងមែនទែន បើទោះជានាងទើបតែមានវ័យ១៤ឆ្នាំក៏ដោយ។

មិនត្រឹមតែប៉ុណ្ណោះ ក្មួយស្រីដ៏សែនស្អាតរបស់អ្នកនាង ខៀវ សានសាណា ក៏ទទួលបានពាក្យសរសើរពីអ្នកលេងបណ្តាញសង្គម ក៏ដូចជាពាក្យជូនពរក្នុងថ្ងៃកំណើតរបស់នាងផងដែរ៕ 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ខៀវ សានសាណា
ខៀវ សានសាណា និងក្មួយ
ក្មួយស្រីរបស់ សាណា
ក្មួយស្រីរបស់ សាណា
ក្រុមគ្រួសាររបស់ សាណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខៀវ សានសាណា