ភ្នំពេញ៖ តារាសម្ដែងនិយមភាពស៊ិចស៊ី ដួង ម៉ានិច កំពុងមានប្រជាប្រិយភាពខ្លាំង ក្នុងវិស័យសិល្បៈ ដោយគេឃើញថា នាងមានការរវល់យ៉ាងខ្លាំង សឹងតែរកពេលសម្រាប់ខ្លួនឯង មិនបានផង។

ម៉ានិច ដែលគេស្គាល់ថា នាងភ្លើង ក្រៅពីអាជីពជាតារាសម្ដែង ដោយមានមុខមាត់ស្រស់ស្អាត ព្រមទាំងរាងកាយដ៏ស្រលូន អំណោយផលពីធម្មជាតិទៀតនោះ ធ្វើឲ្យនាង មានអាជីពជាតារាបង្ហាញម៉ូតថែមទៀតផង។ មួយវិញទៀត មហាជនសុទ្ធតែបានដឹងពី ម៉ានិច ហើយថា នាងជាតារាចូលចិត្ត ភាពស៊ិចស៊ី មិនថាការស្លៀកពាក់ ឬ ការផាត់មុខក្ដី មិនសូវចូលចិត្តភាពសាមញ្ញនោះឡើយ។

ស្រាប់តែថ្មីៗនេះ នាងបានធ្វើឲ្យប្រិយមិត្ត មានការកោតសរសើរមិនដាច់ពីមាត់ ពីរូបភាព៣សន្លឹក ដែលនាងបានបង្ហោះ តាមបណ្ដាញសង្គមហ្វេសប៊ុករបស់នាង។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ តាមរយៈរូបភាពទាំងនោះ តារាបង្ហាញម៉ូតរូបនេះ បានស្ថិតក្នុងសម្លៀកបំពាក់យ៉ាងសុភាព ទន់ភ្លន់គួរឲ្យស្រលាញ់ អមដោយការផាត់មុខបែបធម្មជាតិទៀតនោះ ធ្វើឲ្យនាងមានសម្រស់ស្រស់ស្អាត គួរឲ្យចង់គយគន់ខុសពីធម្មតា៕

ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច